ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារភ្នំពេញពាណិជ្ជ រៃអង្គាសទឹកប្រាក់ពីសប្បុរសជនជួយដល់អ្នករងគ្រោះទឹកជំនន់នៅកម្ពុជា និងជប៉ុនបាន ១៨៦៩៦៦ ដុល្លារ អាមេរិក

85

ភ្នំពេញ៖ ដោយមើលឃើញពីការលំបាក និងរងទុក្ខលំបាកដោយគ្រោះធម្មជាតិបង្កជាការលិចលង់មានទាំងនៅកម្ពុជា និងជប៉ុន ។ ក្នុងនោះដែរស្ថាប័នធនាគារមួយបានបង្កើតបេសកកម្មរបស់ខ្លួន ដើម្បីជួយសម្រាលទុក្ខលំបាកហើយជួយទាំងផ្នែកកម្ពុជា និងផ្នែកខ្លះទៀតបានដល់ជនរងគ្រោះទឹកជំនន់នៅប្រទេសជប៉ុន ។
ធនាគារភ្នំពេញពាណិជ្ជ(PPC Bank)បានឆ្លៀតយកពេលវេលាពីការងាររបស់ខ្លួនដើម្បីចាប់ផ្តើម ផ្តល់ជំនួយសប្បុរសធម៌ជូនដល់ជនរងគ្រោះ ដែលកំពុងជួបសោកនាដកម្មពេលថ្មីៗនេះ ។ ធនាគារមួយនេះយល់ថា ៖ ការបង្ហាញនូវទឹកចិត្តហើយសម្រេចចិត្តប្រមែប្រមូលក្រុមការងាររបស់ខ្លួន ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលប៉ះដោយទឹកជំនន់ជាពិសេសនៅខេត្តកំពង់ស្ពឺ និងកោះកុង ។ បន្ថែមពីលើឧបទ្ទវហេតុអាក្រក់នេះការបាក់ទំនប់ វារីអគ្គិសនីនៅភាគខាងត្បូងប្រទេសឡាវ កាលពីថ្ងៃទី២២កក្កដាកន្លងទៅ ។ បញ្ហានេះបានបន្តការលំបាកដល់ផ្នែកខាងជើងនៃប្រទេសកម្ពុជាពិសេសខេត្តស្ទឹងត្រែង ។ អ្នកភូមិរាប់ពាន់នាក់ត្រូវចេញពីផ្ទះរស់នៅក្នុងស្ថានភាពលំបាកដោយគ្មានជម្រកសមរម្យខ្វះទឹកស្អាត និងស្បៀងអាហារ ។
យោងតាមសម្ដី លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៏ ៥រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ ០២ សីហា ឆ្នាំ២០១៨នេះ ថា៖ ស្រូវដំណាំផ្សេងៗដូចជាពោតិ៏ សណ្ដែក ប្រហែល៤០០០ហិកតាត្រូវលិចលង់ក្នុងទឹកដោយបង្កការលំបាកដលើកសិកររស់នៅប៉ុន្មានខែខាងមុខទៀត ។ ដូច្នេះហើយ ទើបធនាគារភ្នំពេញពាណិជ្ជបានផ្តួចផ្តើមគម្រោងរៃអង្គាស និងការបរិច្ចាកប្រាក់៩០០០ដុល្លារហើយក្នុងរយៈពេល១សប្តាហ៍ធនាគារអាចរៃអង្គាសបានប្រាក់ចំនួន ១៨៦៩៦៦ដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាកដោយសប្បុរសជនបុគ្គលិក និងអតិថិជនរបស់ធនាគារ ។ អំណោយមានអង្ករត្រីខកប៉ុង បានបញ្ជូនភ្លាមៗដោយក្រុមករងារទៅកាន់តំបន់ទឹកជំនន់ចំនួន២កន្លែងគឺនៅភូមិភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ កក្កដា និងភូមិស្រែអំបិលខេត្តកោះកុងកាលពីថ្ងៃទី២៦ កក្កដា ដោយពលរដ្ឋ៧៥០គ្រួសារមានការរីករាយចិត្ត ។
មិនត្រឹមតែបុណ្ណឹងនោះទេធនាគារបានចាប់ផ្តើមរៃអង្គាសស្រដៀងគ្នានេះដែលដេាយបរិចាក៥០០០ដុល្លារដល់ជនរងគ្រោះទឹកជំនន់នូវប្រទេសជប៉ុន ។ កាលពីដើមខែកក្កដាភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចប្រទេសជប៉ុនបង្កការបាក់ដី និងទឹកជំនន់ដោយសម្លាប់មនុស្ស២០០នាក់ ។ ទំហំនៃការរងគ្រោះរហូតធ្វើឲ្យពលរដ្ឋជាង១.៦លាននាក់ត្រូវបញ្ជាឲ្យជម្លៀសចេញពីលំនៅដ្ឋាន ។ ការរៃអង្គាសទទួលបានជោគជ័យកាលពីថ្ងៃទី២៥កក្កដាមួយថ្ងៃក្រោយមកទឹកប្រាក់ចំនួន៧០៧៨៩៨ដុល្លារផ្តល់ជូនកាកបាទក្រហមជប៉ុនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង