ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនបុរសម្នាក់ ក្នុងពន្ធនាគារខេត្តស្វាយរៀង

78

 

ស្វាយរៀង៖ បន្តការងារ អនុវត្តដីកាបង្គាប់អោយចាប់ខ្លួន នៅថ្ងៃទី16 ខែកញ្ញា​ ឆ្នាំ2020 វេលាម៉ោង 02និង30នាទីរសៀល កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក​ស្វាយជ្រំ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន​និងឃុំខ្លួនលេខ: ៥៣ បគ.ចខ/២០ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ របស់លោកស្រី ឈុន ដាវី ចៅក្រមជំនុំជម្រះនៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ ដែលបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនឈ្មោះ​ កែវ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទ: លួច ប្រព្រឹត្តិនៅចំណុចភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ត​ស្វាយរៀង​​ កាលពីឆ្នាំ២០១៤។

បច្ចុប្បន្នជនសង្ស័យឈ្មោះ កែវ រតនា ត្រូវបានកម្លាំងជំនាញផ្នែកគ្រប់គ្រងនិងអនុវត្តដីកាបំពេញនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តនិងបានឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង