ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិហារឥស្លាម​​ Al-Aqsa​ ក្នុងទីក្រុង​ហ្សេរុយសាឡឹម​ជាកន្លែងថ្វាយបង្គុំ​ទី៣​ ដែល​នឹងត្រូវបិទ​ ដោយសារករណីឆ្លង​កូវីដ​១៩

96

អាជ្ញាធរដែលគ្រប់គ្រងទីសក្ការៈមូស្លីមរបស់ទីក្រុងបានប្រកាសថា ទីសក្ការៈបូជា Al-Aqsa នៅក្រុងហ្សេរុយសាឡឹមដែលជាកន្លែងសក្ការៈបូជាទី៣ របស់ឥស្លាម​ នឹងត្រូវបិទពីថ្ងៃសុក្រ​ បន្ទាប់ពីមានករណីឆ្លងវីរុស​កូវីដ​១៩​ ។​ នេះបេីតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន​ Al Arabiya នៅថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។

ជាមួយនឹងករណី​ជំងឺកូវីដ​១៩​ កំពុងតែកើនឡើងនៅក្នុងប្រទេសអ៊ីស្រាអែល​ និងទឹកដីប៉ាឡេស្ទីន​ អាជ្ញាធរវ៉ាកហ្វបានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយមន្រ្តីសុខាភិបាល។ សមាជិក Waqf បានសម្រេចចិត្តបញ្ឈប់ការចូលគោរពបូជាដែលចាប់ផ្តើមពីរសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា តទៅ​ សម្រាប់រយៈពេល ៣សប្តាហ៍​ ។

សមាជិកសមាគម Waqf លោក Hatem Abdel Qader បានប្រាប់ AFP ថា​ “យើងសង្ឃឹមថាពលរដ្ឋនឹងយល់ពីនីតិវិធីនេះ​ ដើម្បីការពារសុខភាពនិងសុខុមាលភាពរបស់ពួកគេ”​ ៕

អត្ថបទដែលជាប់ទាក់ទង