ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីរនាក់​បងប្អូន​ មក​លេង​ទឹក​សមុទ្រ​ ត្រូវ​ទឹក​រលក​បោក​រសាត់​បាត់​ ទេីប​តែ​រក​ឃើញ​ម្នាក់

76

កោះកុង៖កាលពី​ ថ្ងៃទី​ ១៧ កញ្ញា ២០២០ វេលា ម៉ោង​ ១៦និង១៥ នាទី ល្ងាច​ នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់​ ឃុំកោះស្តេច ស្រុកគីរីសាគរ កើតមានឧប្បទេវហេតុ​ មនុស្សចុះលេងទឹកសមុទ្រ ត្រូវរលកបោករសាត់​បាត់ខ្លួន ចំនួន​ ២​ នាក់​ ដែល​ត្រូវ​ជា​បងប្អូន​នឹង​គ្នា​ មានលំនៅ ភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ជនរងគ្រោះ​ មានឈ្មោះ​ដូច​ខាង​ក្រោម​ ៖
1/-ឈ្មោះ ដា ស្រីឡែន ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។
2/-ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជតិខ្មែរ មុខរបរ សិស្ស ។
លុះ​មក​ដល់​វេលា​ម៉ោង​ ៦:០០​ នាទីព្រឹក​ កម្លាំង​យេីង​បាន​ស្វែង​រក​ឃេីញជនរងគ្រោះ​ ១​ នាក់​ ដែល​ជា​ប្អូន​ប្រុស​ បានអណ្ដែត​ទឹក​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ និង​ម្នាក់​ដែល​ជា​បង​ស្រី​ កម្លាំង​យេីង​ កំពុង​ស្វែងរក​បន្ត​ទៀត​ ។
បច្ចុប្បន្ន​ សពរងគ្រោះ​ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង