ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីជប៉ុនថ្មីត្រៀមជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក, ឥណ្ឌា និងអូស្ត្រាលី នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ

107

បើតាមទូរទស្សន៍ NHK លោក Pompeo ត្រូវបានគេរំពឹងថា នឹងមកធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន, អូស្ត្រាលី, និងឥណ្ឌា ជុំវិញកិច្ចសហប្រតិបត្តិការស្តីពីការការពារ និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ជាអ្វីដែលប្រទេសទាំងនេះហៅថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។

ទន្ទឹមនឹងនេះលោក Suga ក៏ត្រូវបានគេរំពឹងថា នឹងបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈទូរស័ព្ទនៅថ្ងៃអាទិត្យសប្ដាហ៍នេះផងដែរ។ គួរបញ្ជាក់ថា លោក Suga Yoshihide បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន ដែលមិនធ្លាប់មាននៅក្នុងរយៈពេលជិត ៨ឆ្នាំ កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីលោកត្រូវបានគណបក្សកាន់អំណាច (LDP) បោះឆ្នោតគាំទ្រឲ្យឡើងជាប្រធានបក្ស និងទទួលការគាំទ្រពីសភាសម្រាប់ការបន្តតំណែងពីលោក អាបេ ស៊ីនហ្សូ៕

អត្ថបទដែលជាប់ទាក់ទង