ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់គោលដៅទេសចរណ៍ក្នុងស្រុក ក្នុងរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ

175

បាត់ដំបង៖ ខេត្ដបាត់ដំបង ជាខេត្តដែលទទួលបាន ភ្ញៀវទេសចរ ច្រើនជាងគេ ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យ ភ្ជុំបិណ្ឌនេះ ពីថ្ងៃទី១៦ ដល់ ១៨ ខែកញ្ញា យោងតាមរបាយការណ៍ បឋមរបស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ទទួលបាននៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។
ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងអំឡុង ពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ១.១១២. ៤០៣នាក់ ក្នុងនោះជិត៧.០០០ នាក់ជាភ្ញៀវអន្តរជាតិ។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរ បានចំនួន ១៣៤.៤៤០នាក់ ជាប់ចំណាត់ថ្នាក់ទី១លេខ ២បានទៅលើខេត្តសៀមរាប ដោយមានភ្ញៀវទេសចរ ចំនួន ១២២.៣៧០នាក់ និងលេខ៣ ខេត្តកំពត មាន ភ្ញៀវទេសចរចំនួន៩៤.៤៧៩នាក់ ។
របាយការណ៍បានកត់សម្គាល់ថា បើទោះបីមាន ភ្លៀងធ្លាក់ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខេត្តមួយ ចំនួន ប៉ុន្តែគោលដៅទេសចរណ៍ភាគច្រើននៅ តែ មានភ្ញៀវទេសចរ កម្សាន្តយ៉ាងច្រើនកុះករ។ ម៉្យាងទៀត ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។
ដោយឡែកបញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយពីគណៈ បញ្ជាការឯកភាពរាជធានី,ខេត្ត និងកាត់បន្ថយកាន់តែ ប្រសើរសម្រាប់ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ នេះ។
ប្រភពដដែលក៏បានបន្ថែមថា គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសការរំលឹកដាស់តឿនជាប្រចាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានយកចិត្តទុកដាក់អនុវត្ត នៅតាមគោលដៅទេសចរណ៍នានាបានកាន់តែល្អប្រសើរ ស្របតាមវិធានដែលបានដាក់ចេញ ក្នុងនោះការរៀបចំប្រដាប់វាស់កម្ដៅ អាល់កុលលាងដៃ ការ ណែនាំឱ្យពាក់ម៉ាស និងអនាម័យក្នុងបន្ទប់ទឹក ត្រូវបានអនុវត្តត្រឹមត្រូវភាគច្រើន ហើយការយល់ដឹង និងការចូលរួមអនុវត្តរបស់ភ្ញៀវទេសចរក៏មានភាពកាន់តែប្រសើរ។
តាមរបាយការណ៍បានបញ្ជាក់ថា៖ ជារួមប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន មានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅទេសច រណ៍នា ឱកាសបុណ្យភ្ជុំបិណ្ឌនេះ បន្ថែមពីការឈប់ សម្រាកសងចូលឆ្នាំខ្មែរ កាលពីខែសីហាកន្លង មក ដោយការចំណាយរបស់ភ្ញៀវទេសចរ បានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង