ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំនួនអ្នកឆ្លងកូរ៉ូណានៅអ៉ីស្រាអែល កំពុងកើនឡើងយ៉ាងគំហុក, អ៉ីស្រាអែលប្តេជ្ញាអភិវឌ្ឍវ៉ាក់សាំងឲ្យបាន នៅមុនពាក់កណ្តាលឆ្នាំ២០២១

98

បើគិតពីចំនួនប្រជាជនតែជាង ៨.៥លាននាក់ និងទំហំផ្ទៃដីតូចទៀតនោះ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅអ៉ីស្រាអែលពិតជាខ្ពស់ជាងប្រទេសនានាក្នុងតំបន់។ ទោះជាយ៉ាងណា អត្រាស្លាប់ដោយសារជំងឺរាតត្បាតសកល នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះនៅមានកម្រិតទាបនៅឡើយ ហើយក្នុងចំណោមករណីឆ្លងទាំងជាង ១៨៧,៩០០ករណីនោះ អ្នកជំងឺដែលបានជាសះស្បើយឡើងវិញមានចំនួនជាង ១៣៤,០០០នាក់។

គួរបញ្ជាក់ថា អ៉ីស្រាអែលក៏ស្ថិតនៅក្នុងចំណោមប្រទេស ដែលកំពុងតែសកម្មនៅក្នុងការអភិវឌ្ឍវ៉ាក់សាំងផងដែរ ដោយវាបានឆ្លងកាត់ការធ្វើតេស្តជាបន្តបន្ទាប់។ អ៉ីស្រាអែលប្តេជ្ញាធរថា ខ្លួននឹងមានវ៉ាក់សាំង COVID-19 ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់គ្នា យ៉ាងហោចណាស់នៅមុនពាក់កណ្តាលឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង