ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ទ្រាក់ ចំនួន១៦គ្រួសារ បានទទួលអំ ណោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន

77

 

កែប៖ អំណោយសប្បុរសធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន១៦គ្រួសារ​ នៅភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីល្ងាចថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០​ ដោយពិធីប្រគល់ជូននេះតាមរយៈ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមដំណើរដោយសមាជិកគណៈកម្មាធិការសាខា​ អាជ្ញាធរស្រុក​ ឃុំ​ ភូមិ​ និងអ្នកស្ម័គ្រចិត្ត​។
តាមការលើកឡើងរបស់អាជ្ញាធរស្រុកដំណាក់ចង្អើរ​បានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់មានចំនួន១៦គ្រួសារ​ ស្ថិតក្នុងភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប។ ចំពោះអំណោយ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូននាពេលនេះរួមមាន៖គ្រឿងឧបភោគបរិភោគមួយចំនួន​ មានដូចជា​អង្ករ ចំនួន ៣២០គ.ក្រ ទឹកត្រីចំនួន ៩៦ដប​ និងថវិកា ចំនួន ១,១៥០, ០០០រៀល​ ព្រមទាំងបានផ្ដាំផ្ញើប្រជាពលរដ្ឋខិតខំ​ រក្សាអនាម័យ​ ការពារជំងឺកូវីដ-១៩,ការពាជំងឺផ្ដាសាយធំ,ជំងឺគ្រុនឈីត,គ្រុនឈាម​ និងជំងឺផ្សេងផងដែរ​ ។
ជាចុងក្រោយលោក សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកែប បានលេីកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ​ ឲ្យខិតខំបង្កបង្កើនផល​ស្រូវនិងដំណាំរួមផ្សំផ្សេងៗ​ ដេីម្បីលេីកកម្ពស់ ជីវភាព​ប្រចាំថ្ងៃឲ្យកាន់តែមានការរីក ចម្រើន៕ សំរិត

អត្ថបទដែលជាប់ទាក់ទង