ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌ ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ដាក់ចេញជាផែនការជាថ្មីអោយថ្នាក់ដឹកនាំបុគ្គលិក និងកម្មករ ជួសជុល និងថែទាំផ្លូវថ្នល់ អោយកាន់តែប្រសើរថែមទៀត

302

ព្រះវិហារ៖ ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ លោកសំ លាងទ្រី បានដាក់ផែនការជាថ្មី ដល់ថ្នាក់ដឹកនាំបុគ្គលិក និងកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក្នុងការជួសជុល និងថែទាំផ្លូវថ្នល់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោយពីបុណ្យភ្ជុំបិណ្ឌត្រូវបញ្ចប់មិនបានប៉ុន្មាថ្ងៃនេះ។

    ការដាក់ចេញជាផែនការជាថ្មីបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី២១ កញ្ញា ២០២០នេះនៅក្នុងមន្ទីរសាធារណការខេត្តព្រះវិហារក្រោយពីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់។

  លោកសំ លាងទ្រី បានមានប្រសាសន៍លើកឡើងថា នាថ្ងៃទី២១ កញ្ញា ២០២០នេះ លោកបាន ជួបសំណេះសំណាល  ជាមួយថ្នាក់ដឹកនាំ បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មុនចេញដំណើរបំពេញបេសកកម្មបន្តទៀត ក្នុងការជួសជុល និងថែទាំផ្លូវថ្នល់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោយពីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់។

   ក្នុងឱកាសនោះលោកសំ លាងទ្រី ក៏បានថ្លៃងការកោតសរសើរចំពោះថ្នាក់ដឹកនាំ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ទាំងអស់ដែលបំពេញការងារបានយ៉ាងល្អក្នុងការជួសជុល និងថែទាំផ្លូវថ្នល់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ហើយលោកក៏បានស្នើអោយបងប្អូនបន្តសកម្មភាពនេះអោយកាន់តែល្អបន្ថែមទៀតពោលគឺក្រោយពីបញ្ចប់បុណ្យភ្ជុំបិណ្ឌយើងត្រូវតែបំពេញការងាររបស់យើងអោយកាន់តែល្អទ្វេឡើង

   ប្រជាពលរដ្ឋជាអ្នកដំណើរតែងតែកោតសរសើរមិនដាច់ពីមាត់ថា ខេត្តព្រះវិហារ បើទោះបីនៅដាច់ស្រយ៉ាលជាប់ព្រំដែនក៏ពិតមែន ប៉ុន្តែកំណាត់ផ្លូវនីមួយៗមិនពិបាកក្នុងការធ្វើដំណើរនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង