ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខេត្ត​បាត់ដំបង ​ណែនាំ​ឲ្យ​រមណីយដ្ឋាន ​តាម​ខ្សែ​ទឹក​ហូរ ​ផ្អាក​ដំណើរការ​បណ្ដោះ​អាសន្ន

75

 

បាត់ដំបង៖ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា រមណីយដ្ឋាន​ស្ថិត​តាម​ខ្សែ​ទឹក​ហូរ​នានា​នៅ​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់​ចំនួន ៣​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​ជូន​ដំណឹង​ឲ្យ​ផ្អាក​ដំណើរ​ការ​អាជីវកម្ម​ជា​បណ្ដោះ​អាសន្ន​ ខណៈ​មាន​ក្ដី​បារម្ភ​ពី​ការ​ហក់​ឡើង​យ៉ាង​លឿន​នៃ​ជំនន់​ទឹក​ភ្លៀង​នា​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

ក្នុង​សេចក្តីជូនដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បាន​សម្រេច​ណែនាំ​​ទៅ​ម្ចាស់​រមណីយដ្ឋាន​នានា​ស្ថិត​នៅ​តាម​ជ្រោះ​ជ្រលង​ភ្នំ ដង​ស្ទឹង និង​បឹងបួរ ឲ្យ​ផ្អាក​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​ជា​បណ្ដោះ​អាសន្ន​ជា​បន្ទាន់​ចាប់​ថ្ងៃ​​ម្សិល​មិញ​នេះ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល អាជ្ញាធរ​ខេត្ត​នេះ​បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ទទួល​រង​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ឥទ្ធិពល​នៃ​ព្យុះ​នូល (Noul) ដែល​មាន​ប្រភព​មក​ពី​មហា​សមុទ្រ​ប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង