ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​បង្រ្កាបគ្រឿងញៀន២ករណី ឆែក​ឃើញ​គ្រឿងញៀន​ប្រមាណជិត ១០ គីឡូ​

62

 

​ភ្នំពេញ​៖ កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​មូលដ្ឋាន​ដកហូត​ថ្នាំញៀន​ពី​ជន​ជាតិចិន​ជាច្រើន​គីឡូ​ក្រោម​។​

​កាល​វេលា​ម៉ោង ១២​និង ៣០ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​ទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ ត្រង់ចំណុច​ជិត​ស្ពាន​ហង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​យោងតាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កម្លាំង​របស់លោក សហការ​ជាមួយ​សមត្ថកិច្ច​ក្រុង ដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​មូលដ្ឋាន​ស្រាប់​
​ឃើញ​រថយន្ត​ប្រភេទ lexus GS 300 ពណ៌​ខ្មៅ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-W 7669 បើក​ដោយ​ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់ រួមមាន​កូនតូច​ប្រុស ស្រី ២​នាក់​ទៀង ធ្វើ​ជិះ​មក​ចូល​គោលដៅ​ក្នុង​ល្បឿន​លឿន មិនបាន​ឈប់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ត្រួតពិនិត្យ​នោះទេ ហើយ​ក៏បាន​បន្ថែម​ល្បឿន​បើក​ទៅមុខ​គេច ចេញពី​គោលដៅ​សមត្ថកិច្ច​ទៅបុក​ប៉ា​រាស់ ឆ្ពោះ​ចូលក្នុង​កោះ​ពេជ្រ ត្រូវបាន​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ ខណៈពេល​មក​ជិត​ខុន​ដូ​មួយ ក៏បាន​ឈប់​រថយន្ត​
​រួច​ក៏បាន​បោះថង់​ខ្មៅ​ដែល​ដាក់​គ្រឿងញៀន​ចោល​នៅ​ជិត​រថយន្ត រួច​រត់​គេចខ្លួនបាត់​ស្រមោល បន្សល់ទុក​នៅ​កូនតូច​ប្រុស​ស្រី​២ នាក់ នៅក្នុង​រថយន្ត​កំពុង​តែ​យំ​រក​ឪពុកម្ដាយ​។​

​ក្រោយ​ហេតុការណ៍​នេះដែរ សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុង​ថង់​ខ្មៅ​ឃើញ​សុទ្ធ​គ្រឿងញៀន​ជិត​៥​គីឡូ​ក្រោម​។​

​ក្រោយពេល​ឆែក​ឃើញ​សមត្ថកិច្ច​បាន​ដឹកនាំ​កម្លាំង ចុះ​បន្តទៅ​ឆែកឆេ​នៅក្នុង​បន្ទប់​ខុន​ដូ​មួយកន្លែង​ទៀត សង្ស័យថា​ប្តី​ប្រពន្ធ​ទៅសម្ងំ​ក្នុង​បន្ទប់ ស្រាប់តែ​ទៅ​មិនទាន់​ដល់​បន្ទប់​ផង បាន​លិចមុខ​ជនជាតិ​ចិន​ដើរ​ចេញពី​ក្នុង​សណ្ឋាគារ​មាន​យួរ​វ៉ាលិស​ខ្មៅ ចេញមក​ខាងក្រៅ​បាន​មួយសន្ទុះ ស្រាប់តែ​ជនជាតិ​ចិន​រូបនោះ បាន​រត់​បម្រុង​សំដៅ​ឡើង​រថយន្ត តែ​ត្រូវបាន​សមត្ថកិច្ច​ក្របួច​ជាប់​ភ្លាមៗ ហើយ​បាន​ឆែកឆេ​រកឃើញ​គ្រឿងញៀន ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន​១៤​ដុំ​ទៀត​។​

​បច្ចុប្បន្ន បុរស​ជនជាតិ​ចិន រួមទាំង​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​គីឡូ ត្រូវបាន​សមត្ថកិច្ច​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាំខ្លួន​ទៅ​សាកសួរ និង​ធ្វើ​កំណត់ហេតុ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។
​ចំណែកឯ​ប្តី​ប្រពន្ធ​រត់គេចខ្លួន​បាត់​ចោល​កូន​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្តទៀត ៕


អត្ថបទដែលជាប់ទាក់ទង