ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង័្សយម្នាក់ ក្នុងអំពេីលួចទ្រព្យសម្បត្តិអ្នកដទៃ

69

ពីថ្ងៃ អង្គារ​ ​ ៥កេីត​ខែ​អស្សុជ​ឆ្នាំ​ជូតទោ ស័ក​ព.​ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ២២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០​២០​ វេលាម៉ោង​ ០២និង៣០​នាទី​រំលង​អា​ធ្រាត្រ​ នៅ​ចំណុច​ ភូមិ​កាប់គោថ្មី​ សង្កាត់​អូរ​ចារ​ ក្រុងបាត់​ដំ​បង​ ខេត្តបាត់ដំបង​ មានករណី​លួចយក​ទ្រព្យស​ម្បត្តិក្នុងលំនៅដ្ឋានមួយបានកេីតឡេីង​ ដែលករ​ណី​នេះបង្កដោយជនសង័្សយមិនស្គាល់មុខធ្វេី​សកម្ម​ភាពចូលលួចយកទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ ឈ្មោះ​ ផាន​ សា​ឯម​ ភេទស្រី​ អាយុ​ ៤៣​ឆ្នាំ​ មានទីលំនៅដូច​ខាងលេី​ និងយកបាន​ទ្រព្យ​ស​ម្បត្តិមួយ​ចំនួន។

ទទួលបានព័ត៌មាននេះលោកឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​​ខេត្តបាត់ដំបង​បានបញ្ជាដឹកនាំដល់ផែនជំ​នា​ញ​ដែលមានលោកវរសេនីយឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងទទួលផែន ធ្វេីការស្រាវជ្រាវភ្លាមៗ​ដោយមានកម្លាំង​នគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលដឹកនាំដោយលោកវរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ ជានាយការិយាល័យរហូតដល់វេលាម៉ោង០០និង០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី​២៣ ខែ​ កញ្ញា​ ឆ្នាំ​២០២០​ បានធ្វេីការឃាត់​ខ្លួនជនសង័្សយដែលធ្វេីសកម្មភាពក្នុង​ករ​ណី​ខាងលេីម្នាក់ឈ្មោះ​ យ៉ា​ មករា​ ភេទប្រុស​ អាយុ​ ៣០​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ ស្ថិតក្នុងភូមិ​ អូរចារ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​និងដកហូតសម្ភារ:រួមមាន៖
-លោហធាតុ​ ពណ៌​លឿង​ (​ ប្រភេទ​ខ្សែ​ដៃ​ )ចំ​នួន​ ០១​ ខ្សែ​
-​ លោហធាតុ​ពណ៌​លឿង​ (​ ប្រភេទ​ខ្សែ​ ក​ )​ គ្មាន​បន្តោង​ចំនួន០១​ ខ្សែ​
-​ លោហធាតុ​ពណ៌​លឿង​ (​ ប្រភេទ​ចិញ្ជៀន​ )​ ចំនួន​០១​ វង់​
-​ ទូរសព្ទ​ដៃ​ ម៉ាក​ OPPO ពណ៌​ ខៀវ​ ចំនួន០១​ គ្រឿង​
-​ កាបូប​កាន់​ដៃ​ ពណ៌​ផ្កាឈូកចំនួន​ ០១​
-​ កាបូប​ក្រវ៉ាត់​ចង្កេះ​ ពណ៌​ ស្លែចំនួន​ ០១​
-​ ឧបករណ៍​ប្រើប្រាស់​សម្រាប់​កៀប​សក់​ ចំនួន​ ០៥​
-​ កន្ត្រៃ​ ចំនួន​ ០២​
-​ ដង្កាប់​ចំនួន​ ០១​
-​ តួណឺវីស​ ចំនួន​ ០១​
-​ ដែក​ឆាប​ ចំនួន​ ០១​
-​ ផ្លែ​កាំបិត​មុខ​ពីរ​ កែច្នៃ​ដាក់​ដង​ ធ្វេី​ពី​អ៉ីណុក​ ចំនួន​ ០១​ ដេីម​
-​ កាបូប​ ស្ពាយ​ចំនួន​ ០១​

ជនសង្ស័យ​ខាងលេី​បាន​ឆ្លេីយសារភាពអំពីសកម្ម​ភាពរបស់ខ្លួនដែលបានប្រព្រឹត្តិ(លួច)​ទ្រព្យស​ម្បត្តិខាងលេី​ ហេីយពេលនេះនគរបាលកំពុងក​សា​ង​​សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់​ដំ​បង​ ដេីម្បីចាត់ការតាមផ្លូវច្បាប់រីឯទ្រព្យសម្បត្តិ​បានប្រគល់ជូនម្ចាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង