ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាចំនួន៣០ម៉ឺនដុល្លាអាម៉េរិក សម្រាប់សាងសង់អគារមន្ទីពិសោធន៍ធ្វើតេស្ដរកមេរោគកូវីដ-១៩ថ្នាក់តំបន់ ក្នុងខេត្តសៀមរាប

64

សៀមេាប៖ លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមមួយក្រុមការងារបចេ្ចកទេសនៃក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់អគារមន្ទីរពិសោធន៍តំបន់ធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩រួចហើយ ប៉ុន្តែខ្នាតតូចនិងធ្វើតេស្តបានតិច។ឥឡូវនេះរដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយថវិកាចំនួន៣០ម៉ឺនដុល្លាអាម៉េរិកសម្រាប់សាងសង់អគារមន្ទីពិសោធន៍ធ្វើតេស្ដរកមេរោគកូវីដ-១៩ថ្មីមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ហើយមន្ទីរពិសោធន៍ថ្មីនេះ អាចធ្វើ តេស្ដរកមេរោគកូវីដ-១៩ បានលឿន និងច្រើននាក់ក្នុងមួយថ្ងៃៗ។ហើយក្រសួងបានត្រៀមបំពាក់នូវម៉ា ស៊ីនពិសោធន៍PRCឱ្យមានលក្ខណៈជាមន្ទីរពិ សោធន៍ស្តង់ដារ ក្នុងការពិនិត្យធ្វើតេស្ដរកមេរោគកូវីដ-១៩ និងរកមេរោគនៃជំងឺឆ្លងផ្សេងៗទៀត។
ក្រៅពីគម្រោងសាងសង់អគារមន្ទីពិសោធន៍ថ្មីនៅខេត្តសៀមរាបនេះក្រសួងសុខាភិបាលក៏គ្រោងសាង សង់អគារមន្ទីរពិសោធន៍ថ្នាក់តំបន់ចំនួនពីរទៀត គឺស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលទីតាំងសម្រាប់គម្រោងសាងសង់មន្ទីរពិសោធន៍តំបន់ទាំង០៣នេះ ឯកឧត្តមរដ្ឋមន្រ្តីបានចុះទៅពិនិត្យមើលរួចរាល់ហើយដែរ។
ជាមួយគ្នានេះដែរលោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុង ប្រយ័ត្នក្នុងការការពារឆ្លងមេរោគកូវិដ១៩ឱ្យបានខ្ពស់ បើទោះបច្ចុប្បន្ននេះ ស្ថានភាពកូវិដ១៩នៅកម្ពុជាមាន ការធូស្រាលជាងមុនក៏ដោយ ក៏ប៉ុន្តែសម្រាប់ប្រទេសនៅជិតខាងយើងនៅតែមានអ្នកឆ្លងច្រើន ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕ សំរិត

អត្ថបទដែលជាប់ទាក់ទង