ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យក្រុមចែកចាយគ្រឿង ឆែកបន្ទប់ជួលដេកឃើញថ្នាំញៀនមួយកញ្ចប់ធំ ឃាត់ខ្លួនមនុស្ស០២នាក់

64


កំពង់ស្ពឺ៖ ថ្ងៃ០២ ខែកក្កដា ឆ្នាំ២០១៨ នៅចំនុចបន្ទប់ជួលផ្ទះសំណាក់ជំនោរាត្រី ស្ថិតនៅភូមិផ្សាចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអនុញាត្តិពីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន ចុះឆែកឆេរបន្ទប់ជួលខាងលើ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ។
ទី១-ឈ្មោះ ផាត់ ឈិនឡេង ភេទប្រុស អាយុ២២ឆ្នាំ ភូមិរំលិច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបមិនពិតប្រាកដ
ទី២-ឈ្មោះ ថុង សាន្ត ភេទប្រុស អាយុ៣១ឆ្នាំ ភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងនោះដកហូតវត្ថុតាង ថ្នាំម៉ាទឹកកក ០១កញ្ចប់តូច, ម៉ូតូ ម៉ាកស្មាស ពណ៏ក្រហម ផ្លាកលេខ កណ្តាល 1E 8395 ០១គ្រឿង ,ទូរសព្ទ័ដៃ ០៥ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ០២នាក់ រួមនិងវត្ថុតាងបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បន្តតាមនិតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង