ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​អញ្ជើញ​ទស្សនាការ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ទាំង​៣៤​ប្រភេទ​កីឡា​ត្រៀម​ការប្រកួត​កីឡា SEA GAMES 2021 និង​SEA GAMES 2023

101

​ភ្នំពេញ​៖​ក្រោយពី​បញ្ចប់​ប្រគល់​ពានរង្វាន់​ដល់​កីឡាករ​-​កីឡា​ការ​នី​ទទួល​ជយលាភី​ការប្រកួត​កីឡាហែលទឹក និង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ទស្សនាការ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ទាំង​៣៤​ប្រភេទ​កីឡា​ត្រៀម​ការប្រកួត​កីឡា SEA GAMES 2021​នៅ​វៀតណាម និង​កីឡា SEA GAMES 2023​ដែល​កម្ពុជា​ម្ចាស់ផ្ទះ​។​
​ដំបូង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ចាប់ផ្តើម​ទស្សនាការ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​កីឡា SEA GAMES 2021​នៅ​វៀតណាម និង​កីឡា SEA GAMES 2023​ដែល​កម្ពុជា​ម្ចាស់ផ្ទះ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ដែលមាន​ក្រុមកីឡា​ជម្រើសជាតិ​ជាច្រើន​រួមមាន​កីឡា​វ៉ូ​វី​ណា​ម កីឡា​តេ​ក្វាន់​ដូ ITF កីឡា​ការ៉េ​តេ គុន​ដាវ បាល់បោះ ល្បុក្កតោ ហើយ​សម្តេច​បន្តដំណើរ​ទស្សនា​តាម​សហព័ន្ធ​កីឡា​ជាតិ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដូចជា​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា កីឡា​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជា​។​
​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក សហព័ន្ធ​កីឡា​រាំ​កម្ពុជា សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា សហព័ន្ធ​កីឡា​សីដក​កម្ពុជា ។​
​ក្នុង​ឳ​កាស​នោះ​លោក​ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានបង្ហាញ​សារ​ថា ក្រោម​ម្លប់​សន្តិភាព ថ្ងៃនេះ​ខ្ញុំបាទ​ក្នុងនាម​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ពិតជា​សប្បាយចិត្ត និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ដំណើរ​ទស្សនកិច្ច ត្រួតពិនិត្យ​ទីលាន​និង​ការហ្វឹកហាត់​ក្រុមកីឡា​ជម្រើសជាតិ ក្រុម​ជម្រើស​យុវជន​ថ្នាល របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​CAMSOC លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC លោក ប​ណ្ធិ​ត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន CAMSOC៕


អត្ថបទដែលជាប់ទាក់ទង