ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកកាសែតម្នាក់​ស្លាប់ លើ​ដងផ្លូវ សង្ស័យ​ជា​ករណី​ឃាតកម្ម​វាយ​សម្លាប់​

61

 

​ភ្នំពេញ ៖ បុរស​ម្នាក់​គេ​ស្គាល់​ថា​ជា​ភ្នាក់ងារ​អង្គភាព​សារព័ត៌មាន CBN បាន​ស្លាប់បាត់​បង់ជីវិត ដែល​សង្ស័យ​ជា​ករណី​ដេញ​វាយ​ពីក្រោយ​សម្លាប់​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ២ និង ៣០​ទៀបភ្លឺ ឈានចូល​ថ្ងៃ​អង្គា​រ៍​ទី ២៩ ខែកញ្ញា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ បេតុង សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សព​មានឈ្មោះ គួ​យ ពិ​សិត ភេទ​ប្រុស ជា​ភ្នាក់ងារ​សារព័ត៌មាន CBN រស់នៅ​ខេត្តបាត់ដំបង​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​មួយគ្រឿង សេ​១២៥ ស៊េរី ២០២០ ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1- IG 1507 ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏​ឮសូរ​សំឡេង​ជនរងគ្រោះ​ដួល​ប្រាវ​ពេញ​ផ្លូវ រួច​ពួកគាត់​បានចេញ​មក​មើល​ដែរ តែដោយសា​តែ​សភាព​ធ្ងន់ធ្ង​ពេក ទើរ​ដាច់ខ្យល់​ស្លាប់​នៅ​កន្លែង​តែម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចុះមក​ដល់​រួច​ក៏​ទំនាក់ទំនង ទៅខាង​ជំនាញ​កោសល្យវិច័យ​ឱ្យ​ចុះមក​ពិនិត្យ​ជនរងគ្រោះ ស្លាប់​ដោយសារ​អ្វី​ឲ្យ​ពិតប្រាកដ ។ សមត្ថកិច្ច​និង​ជំនាញ កំពុង​ស្រាវជ្រាវ ពិនិត្យ​បន្តទៀត​៕​

អត្ថបទដែលជាប់ទាក់ទង