ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គៀត ច័ន្ទថារិទ្ធសំណេះសំណាលនិងផ្តល់សម្ភារ:កីឡាដល់គ្រូបង្វឹកកីឡា ករ-កីឡាការិនីជម្រើសជាតិនិងថ្នាល

99

 

ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាលោកនាយឧត្តមសេនីយគៀត ច័ន្ទថារិទ្ធ បានអញ្ជើញចុះជួបសំណេះសំណា លនិងសួរសុខទុក្ខព្រមទាំងចែកជូនសម្ភា រៈកីឡា មានខោអាវ ស្បែកជើង កៅស៊ូរ៉ា កែតដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករកីឡា ការិនីជម្រើសជាតិនិងថ្នាលនៅស្នាក់ការសហព័ន្ធសាលដំបូលទូកក្នុងពហុកីឡ ដ្ឋានជាតិកាលពីល្ងាចថ្ងៃទី ២៨ កញ្ញា ២០២០។
លោកនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធមានប្រសាសន៍ថា សហព័ន្ធបានរៀបចំទិស ដៅយុទ្ធសាស្រ្តត្រៀមការប្រកួត SEA GAMES 2023 ដោយក្នុងនោះផ្តោតលើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជម្រើសជាតិនិងថ្នាល ដើម្បីចម្រាញ់ជ្រើសរើសអត្តពលិកឆ្នើមចូលរួមព្រឹត្តិកាណ៍ការប្រ កួត SEA GAMES លើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម ក្នុងនោះផ្តោតសំខាន់គឺការហ្វឹកហាត់និងធ្វើការប្រកួតក្នុងការស្ទាប ស្ទង់សមត្ថភាព និងបច្ចេកទេសរបស់ពួកគេ តាមផែនការមេរបស់សហព័ន្ធ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានប្រាប់ ឲ្យដឹងថា សម្ភារៈអាវ ស្បែកជើងនិងបន្ទះកៅស៊ូរ៉ាកែត ដែលយកមកចែកជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីថ្នាលតាមរយ:ប្រធានសហព័ន្ធនេះ គឺបានមកពីការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន លី ស៊ីនគ្រុប ដែលក្នុងនោះមានខោអាវ៦០ កំប្លេ ស្បែកជើង ៣១គូ ព្រមទាំងបន្ទះកៅស៊ូរ៉ាកែតចំនួន ៨០បន្ទះ។

អត្ថបទដែលជាប់ទាក់ទង