ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ៖ ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ប្រើ​ឧបាយកល​ចាស់​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ប៉ុនប៉ង​ផ្តួលរំលំ រាជរដ្ឋាភិបាល​!

51

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ចេញ នូវ​វីដេអូ​ផ្លូវការ​មួយ ដែលមាន​រយៈពេល​ប្រមាណ​ជិត​២០​នាទី មាន​ចំណងជើង​ថា « ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ប្រើ​ឧបាយកល​ចាស់​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ប៉ុនប៉ង​ផ្តួលរំលំ រាជរដ្ឋាភិបាល​!» វីដេអូ​ន​នេះ​បានបង្ហាញ ពី​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ នៃ​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា របស់ ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ក្រោម​ការជួយជ្រោមជ្រែង​រប​ស់បរ​ទេស មកប្រើប្រាស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ធ្វើ​សកម្មភាព​ជំនួស​ឱ្យ​ក្រុម​បក្សប្រឆាំង ។

​បើទោះបីជា​អង្គការ​ចាត់តាំង​នយោបាយ​នៃ​បដិវត្តន៍​ពណ៌​ត្រូវបាន រំលាយ ហើយ​ក្បាលម៉ាស៊ីន ដឹកនាំ​របស់​ក្រុម​នេះ​ត្រូវបាន​ចាប់ខ្លួន និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ក៏ដោយ ក៏​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា នៅតែ​ត្រូវបាន​ពួក​ឧទ្ទាម​ក្រៅច្បាប់​បន្ត​អនុវត្ត​ជា បន្តបន្ទាប់ ក្រោម​ការគាំទ្រ​ទាំង​នយោបាយ​និង​ហិរញ្ញវត្ថុ​ពី​បរទេស​មួយចំនួន​។

​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទាំងនោះ​ដែលមាន​មេដឹកនាំ​បញ្ជា​ពី​ក្រៅប្រទេស កំពុង​រៀបចំ​ផែនការ​បំផ្ទុះ ចលនា​បដិវត្តន៍​ពណ៌​សារជាថ្មី​ដើម្បី​ឈានទៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​គោលដៅ​ដែល​ពួកគេ​ចង់បាន​ដដែល​។ ប៉ុន្តែ​លើក​នេះ​ពួកគេ​បាន​ផ្លាស់ប្តូរ​យន្តការ​និង​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ធ្វើ​សកម្មភាព​តាម រយៈ​ការ ប្រើប្រាស់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ឲ្យ​ដើរតួ​ជំនួស​គណបក្សប្រឆាំង ជ្រុលនិយម ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​។ ក្នុង​យុទ្ធសាស្ត្រ​ថ្មី​នេះ ពួកគេ​បាន​បញ្ចូល ក្រុម​សកម្មជន​នយោបាយ​ប្រឆាំង​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ជ្រក​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល​វិញ​ម្តង ក្រោម​ការជួយជ្រោមជ្រែង​ពី​បរទេស​មួយចំនួន​ដែលជា​ចៅហ្វាយនាយ​។ រីឯ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ទៀតសោត មួយចំនួន​គឺជា​អង្គ​ការដែល​បង្កើតឡើង​ដោយ​ខុសច្បាប់ និង​ដោយ​មិនបាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ស្ថាប័ន​ដែល​កំណត់ដោយ​ច្បាប់​ឡើយ​។

​តើ​ហេតុអ្វី​បានជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ក្រោម​ការជួយជ្រោមជ្រែង​រប​ស់បរ​ទេស ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ មកប្រើប្រាស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ធ្វើ​សកម្មភាព​ជំនួស​ឱ្យ​ក្រុម​បក្សប្រឆាំង​?៕​

​សូម​ទស្សនា​វីដេអូ​ផ្លូវការ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ដូចខាងក្រោម​នេះ​៖

អត្ថបទដែលជាប់ទាក់ទង