ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលចាប់ខ្លួនជនសង្ស័យ​ម្នាក់ ដែល​ក្លែងបន្លំ​ខ្លួន ជា​សមត្ថកិច្ច​នគរបាល​ជាតិ 

53

 

​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ដែល​ក្លែងបន្លំ​ខ្លួន​ជា​សមត្ថកិច្ច​នគរបាល​ជាតិ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ។

 

​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ាង កាក់​ទិ​ការ ( សម្បត្តិ សក្កដា ) ហៅ ឆាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ដែល​បាន​ក្លែងបន្លំ​ធ្វើជា​សមត្ថកិច្ច​នគរបាល​ជាតិ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​២៥៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក នឹង​បានរៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​ដេ​ី​ម្បី​បន្ត​អនុវត្តតាម​នីតិវិធី​ច្បាប់ ដោយ​ចោទប្រកាន់​ពីបទ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀកបំពាក់​ជាអាទិ៍ សម្រាប់​អាជ្ញាធរ​សាធារណៈ ( ស្លៀក​សម្លៀកបំពាក់​ឯក​សណ្ឋាន​នគរបាលជាតិ និង​កងរាជអាវុធហត្ថ ) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ តាំងពី​ឆ្នាំ​២០១៩ រហូតដល់​បច្ចុប្បន្ន ។

 

​តាម​ការស្រាវជ្រាវ​រប​ស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវរ​ក​ឃើញថា​មាន​ជនសង្ស័យ​ម្នាក់ បាន​បង្កើត​គណនី​ហ្វេ​ស​បុក​ក្លែងក្លាយ​មួយ​ដែល​ដាក់ឈ្មោះថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​រួចមក ក្រុមការងារ​បាន​រក​ឃើញថា​ជន​ម្នាក់នេះ​មិន​ត្រឹមតែ​លួច​បង្កើត​ហ្វេ​ស​បុក​ក្លែងក្លាយ បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះទេ ថែមទាំង​បាន​ក្លែងបន្លំ​ខ្លួន​ធ្វើជា​សមត្ថកិច្ច​នគរបាល​ជាតិ​ទៀតផង ។

 

​បន្ទាប់ពី​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ស្រាវជ្រាវ​បាន​ព័ត៌មាន​គ្រប់គ្រាន់ ក្រុមការងារ​បានធ្វើកា​រ​សហការ​ផ្តល់ព័ត៌មាន ដល់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយបាន​ធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ ដែលមាន​ឈ្មោះ ប៉ាង កាក់​ទិ​ការ ដើម្បី​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​បន្តទៅ​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ។

 

​វត្ថុតាង​ដែល​សមត្ថកិច្ច​បាន​រឹបអូស​បានរួម​មាន :  -​វិទ្យុទាក់ទង​ម៉ូតូ​រ៉ូ​ឡា ម៉ាក GP ៣៣៨ ចំនួន ០៥ គ្រឿង និង​ឆ្នាំង​សាក​វិទ្យុទាក់ទង​ចំនួន ០៤  -​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​៦​ផ្លឹ​ស ចំនួន ០១ គ្រឿង -​ខ្នោះដៃ ចំនួន ០៣ គូ និង​ស្រោម​ខ្នោះ ចំនួន ០១ -​អាវ​ឈុត​ពណ៌​អាចម៍សេះ មានឈ្មោះ វរសេនីយ៍ទោ សម្បត្តិ សក​ក្កដា អត្តលេខ ៥០០៩១ ចំនួន ០១ កំ​ផ្លេ -​អាវ​ពណ៌​ទឹកដោះគោ មាន​ស្លាក​សម្គាល់​នគរបាល​ព្រហ្មទណ្ឌ មាន​ផ្លាកឈ្មោះ សម្បត្តិ សក​ក្ដ​ដា អត្តលេខ ១០៤៦០១ ចំនួន ០២ កំ​ផ្លេ -​អាវធំ ពណ៌​ខ្មៅ មាន​ឡូ​ហ្គូ​នគរបាល​ព្រហ្មទណ្ឌ ចំនួន ០១ -​អាវយឺត​ដៃខ្លី ពណ៌​អាចម៍សេះ មាន​សញ្ញា នប POLECE ចំនួន ០១

-​អាវុធខ្លី​ជ័រ ពណ៌​ខ្មៅ ចំនួន ០១ ដើម និង ស្រោម​អាវុធខ្លី ចំនួន ០១ -​ដាវ​ដែក​មាន​ស្រោម ចំនួន ០១ ដើម -​ដំបង​ហូត​ដែក ចំនួន ០១

-​មួក​នគរបាល​ចំនួន ០៤ -​ខ្សែក្រវ៉ាត់​សាំង​ទា​រ៉ុង ពណ៌​ត្រេអ៊ី ចំនួន ០១  -​សក្តិ​ថ្នាក់​វ​រស​នី​យ៍​ទោ ចំនួន ០១ គូ និង​ថ្នាក់​វ​រស​នី​យ៍​ឯក ចំនួន ០១ គូ​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង