អធិការនគរបាលខណ្ឌឫស្សីកែវ ចុះសួរសុខទុក្ខមន្រ្តីនគរបាល ដែលមានជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះ
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខ កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ០១រូប ដែលមានជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានសំណេះសំណាល និងផ្តាំផ្ញើលោកវរសេនីយ៍ត្រី យ៉ូប លី នាយផ្នែកកិច្ចការប៉ុស្តិ៍ សូមឲ្យយកចិត្តទុកដាក់មើលថែសុខភាពខ្លួនដោយអនុវត្តឲ្យបានល្អទៅតាមការណែនាំរបស់គ្រូពេទ្យ ហើយបើមានបញ្ហាអ្វីសូមផ្តល់ដំណឹងដល់លោកអធិការនគរបាល ដើម្បីមានវិធានការដោះស្រាយបន្តឲ្យបានទាន់ពេលវេលា ។
លោកវរសេនីយ៍ត្រី យ៉ូប លី នាយផ្នែកកិច្ចការប៉ុស្តិ៍ មានទីលំនៅ ក្រុមទី២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ក្នុងឱកាសនោះដែរលោកអធិការបាននាំយកអំណោយរួមមាន
-ថវិកា ចំនួន ១,៤០០,០០០រៀល
-អង្ក ០២បេ(៥០គីឡូក្រាម)
-ទឹកសុទ្ធ ០១កេស
-ទឹកក្រូច ០១កេស
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ៕