ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹម ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​៤០០​នាក់ ក្នុង​ខារ៉ាអូខេ​របស់​ជនជាតិ​ចិន​ឈ្មោះ​ចិន​ស៊ីន​ខាយ​សៀន​មិន នៅ​ខេត្ត​ព្រះសីហនុ​

148

 

​ព្រះសីហនុ ៖ សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​៤០០​នាក់ ក្នុង​ភោជនីយដ្ឋាន​ខារ៉ាអូខេ ស៊ីន​ខាយ​សៀន​មិន នា​ភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​រកឃើញ​ថ្នាំញៀន​មួយចំនួនធំ​។​

​អាជ្ញាធរខេត្ត​ព្រះសីហនុ​បញ្ជាក់ថា បន្ទាប់ពី​ចុះ​ប្រតិបត្តិការ អាជ្ញាធរ​បាន​រកឃើញ​ភស្តុតាង​ល្មើសច្បាប់​មួយចំនួន រួមមាន​អាវុធ ថ្នាំញៀន និង​សកម្មភាព​ពេស្យាចារ​។​

​សមត្ថកិច្ច​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ ក្នុង​ខារ៉ាអូខេ​របស់​ជនជាតិ​ចិន​មួយកន្លែង​ឈ្មោះ​ចិន​ស៊ីន​ខាយ​សៀន​មិន នៅ​ម្តុំ​ឆ្នេរ​អូ​ឈើទាល ក្នុងភូមិ​៤ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ចាប់តាំងពី​ម៉ោងជាង​២​យប់​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ដែល​តាម​របាយការណ៍​ទំនងជា​អាចមាន​ការពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។
​សេចក្តីរាយការណ៍ មាន​ជនជាតិ​ចិន​ប្រុស ស្រី​ជាង​៤០០​នាក់ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ខារ៉ាអូខេ​នេះ ដើម្បី​ត្រួតពិនិត្យ​និង​សាកសួរ ដោយ​សមត្ថកិច្ច ។ រហូតមកដល់​ព្រឹក​ថ្ងៃ​ដដែល​នេះ ការត្រួតពិនិត្យ​កំពុង​ធ្វើ​បន្ត មិនទាន់មាន​របាយការណ៍​ថា​មាន​បទល្មើស​អ្វីខ្លះ និង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ។​

​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ មានប្រសាសន៍ប្រាប់​កាសែត​ក្នុងស្រុក​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​និង​បន្ត​អនុវត្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ចំពោះ​អ្នក​ទាំងនោះ​។

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​បាន ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស ស្រី ចំនួន​៣៨១​នាក់​និង​ដកហូត​ថ្នាំញៀន​មួយចំនួន ដែល​មិនទាន់បាន​ថ្លឹង នៅឡើយ​។ តាម​ប្រភព​ដដែល ភោជនីយដ្ឋាន​នេះ​ជា​កម្មសិទ្ធិ​ជនជាតិ​ចិន ឈ្មោះ BAO FANGZE៕

 

 

អត្ថបទដែលជាប់ទាក់ទង