ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលចុះបង្ក្រាបទីតាំងលក់ ឡេ ចំនួន២តូប ក្នុងផ្សារទួលគោក

92

ភ្នំពេញ៖  គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពដល់សង្គម នៃក្រសួងមហាផ្ទៃ  សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោក  ចុះបង្ក្រាបទីតាំង នៅទីតាំងលក់ ឡេ ចំនួន២តូបគ្មានស្លាកយីហោ ក្នុងផ្សារទួលគោក ដោយពុំដឹងថា ទីតាំងនោះមានច្បាប់អាជីវកម្ម

ត្រឹមត្រូវឬយ៉ាង។

ប្រត្ដិបត្ដការនេះធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់នាថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ ដឹកនាំដោយលោក​ សៀក​ ឡុងឌី​ ព្រះរាជអាជ្ញារ​ង​អមសាលាដំបូងរាជធានីភ្នំពេញ​ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបទីតាំងស្ថិតនៅតូប ក្នុងផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ 

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែករកឃើញប្រភេទឡេ ជាច្រើនមុខ នៅក្នុងទីតាំងលក់ និងពុំទាន់ដឹងថាមានឬគ្មានច្បាប់ធ្វើអាជីវកម្ម  និង បណ្ណប៉ាតង់ នៅឡើយទេ។

សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកបាន១តូបហើយ និង១តូបទៀតម្ចាស់ទីតាំងបិតចាក់សោរនៅខាងក្នុង រងចាំគណៈកម្មការចម្រុះ បន្តនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង