ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ករណី​លួច​ម៉ូតូ​

64

​ជនសង្ស័យ​រួម​មាន​ ៖​ ១-​ឈ្មោះ​ប៉ែន​ ចាន់​ណា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​៥E3​ ផ្លូវ​លេខ​១៣០​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ (​ឃាត់ខ្លួន​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៣​និង​០០​នាទី​ នៅ​ចំណុច​ផ្លូវ​លេខ​១៣០​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

២-​ឈ្មោះ​ ជឹ​ម​ សំភព​ ភេទ​ ប្រុស​ អាយុ​ ១៨​ ឆ្នាំ​ជនជាតិ​ ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​១៦​ និង​០០​ នាទី​ នៅ​ចំណុច​ផ្លូវ​លេខ​១១០​ សង្កាត់​ផ្សារ​កណ្តាល​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ )​

​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ ផាត​ បញ្ញា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​ ២១៨​ ផ្លូវ​លេខ​៥​ ភូមិ​ពោធិ​មង្គល​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ មុខរបរ​ និស្សិត​ ។​ សម្ភារៈ​បាត់បង់​ ម៉ូតូ​ម៉ាក​ហុងដា​ ZOOMERX​ ពណ៌​ ទឹកប្រាក់​ សេរី​ឆ្នាំ​ ២០១៦​ លេខ​តួ​ ៥០២១០៩៣​ លេខ​ម៉ាស៊ីន​០០២១០៩៣​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1FQ-1721​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង