ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដាក់ផែនការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានល្អ

80

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នៅសាលប្រជុំសាលាខណ្ឌពោធិសែនជ័យ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបើកកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យដោយមានសមាសភាពចូលរួមនៃកិច្ចប្រជុំនេះមាន៖ លោក លោកស្រី នាយករដ្ឋបាល នាយិការរងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិ.ទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង៧ និងលោក លោកស្រីមេភូមិទាំងអស់។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យមានវារៈនៃកិច្ចប្រជុំបានផ្តោតសំខាន់ចំនួនបីចំណុចរួមមានការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពង្រឹងការដាមដានបង្ក្រាបល្បែងស៊ីសង ក្នុងនោះបន្ថែមកំលាំងសមត្ថកិច្ចចុះល្បាត និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ក្នុងភូមិសាស្ត្រខណ្ឌឱ្យបានល្អ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យមាននោះជ័យ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានណែនាំដល់សមត្ថកិច្ចប៉ូលិសនិងកងរាជអាវុធហត្ថខណ្ឌសហការគ្នាជាមួយអាជ្ញាធរសង្កាត់ទាំង៧យកចិត្តទុកដាក់ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពង្រឹងការដាមដានបង្ក្រាបល្បែងស៊ីសង ក្នុងនោះបន្ថែមកំលាំងសមត្ថកិច្ចចុះល្បាតក្នុងមូលដ្ឋាន និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍។
លោកបានបន្តថា៖ត្រូវពង្រឹង និងកែលម្អបន្ថែមទៀតឱ្យកាន់តែប្រសើរនូវការផ្តល់សេវាសាធារណជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំង រួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា ពេលបំពេញការងាររបស់រដ្ឋបាលខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង