ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​វិមាន​គុណ មាតាបិតា​នៅ​ខេត្ត​ត្បូងឃ្មុំ​

82

​ត្បូងឃ្មុំ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា ដើម្បី​ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​មហា​ឧបាសក លីន គ្រី និង​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១ ខែ តុលា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​មហា​ឧបាសក លីន គ្រី និង​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ប្រារព្ធ​ធ្វើ​នៅ ភូមិ​២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ពិធីបុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា​គឺមាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៣ តុលា ឆ្នាំ ២០២០​។​

ពិធីបុណ្យ​ត្រូវបាន​ធ្វើឡើង​ទៅតាម​ប្រវេណី​ខ្មែរ ដោយ​មានការ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ប្រោស​ព្រំ​ប្រសិទ្ធ​ពរជ័យ សម្តែង​ព្រះធម៌​ទេសនា និង​ការ​រាប់បាត្រ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ជាដើម​។ ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​កូនចៅ ក្រុមគ្រួសារ​សាច់ញាតិ ព្រមទាំង​មន្ត្រី​ជាន់​រាជការ​រាជរដ្ឋាភិបាល​ខ្មែរ​ជាច្រើនរូប​៕


អត្ថបទដែលជាប់ទាក់ទង