រថយន្តកុងតឺន័របុករះកិនម៉ូតូ និងរឺម៉កសណ្តោង បណ្តាលឲ្យបុរសម្នាក់ បែកក្បាលធ្លាយខួរស្លាប់
ភ្នំពេញ៖ បុរសម្នាក់បានបាត់បងជីវិតបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តកុងតឺន័រ បើកមកពីរខាងក្រោយក្នុងល្បឿនលឿន រួចបន្តទៅបុកម៉ូសណ្តោងរឺម៉កបណ្តាលឲ្យក្រឡាបផ្ងារជើង។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទល់មុខរោងចក្រតំឡើងម៉ូតូហុងដា ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះមានឈ្មោះ កង សុភ័ក្រ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ប្រភពព័ត៌មានពីម្ចាស់រឺម៉កឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរ តាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីលិចទៅកើត ចំណែកសពជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1-M-7343 ធ្វើដំណើរមកពីក្រោយគាត់ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំផ្លាកលេខធ្វើដំណើរមកពីក្រោយក្នុងល្បឿនមហាលឿន ក៏ជ្រុលបុកម៉ូតូនិងកិនចំក្បាលជនរងគ្រោះ បណ្តាលឲ្យបែកធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័ម ។
ប្រភពព័ត៌មានដដែលបានបន្តថា បន្ទាប់មករថយន្តមិនទានអស់ល្បឿន ក៏បន្តមកបុករ៉ឺម៉កគាត់ថែមទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើងសំណាងមិនរងរបួស ភ្លាមនោះរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញ ទាក់ទងទៅខាងចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យកម៉ូតូនិងរឺម៉កកង់បីទៅរក្សាទុក ចំណែកឯសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ចំណែកឯរថយន្តបង្ក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕