ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង បានប្រព័ន្ធថ្មី១ខ្សែ សង្កាត់កាកាបទី១ និងកាកាបទី២ បានផ្លូវបេតុងឆ្អឹងដែក៣ខ្សែពីគម្រោងអភិវឌ្ឍន៍ខណ្ឌ

139
ភ្នំពេញ៖គម្រោងជួសជុលប្រព័ន្ធលូ ១ខ្សែ ប្រវែង ៦២០ម៉ែត្រ មុខកាត់ ០,៨០ម៉ែត្រ ស្ថិតនៅតាមបណ្តាលផ្លូវបេតុង ១៤០K ចាប់ពី មហាវិថី ឈ្នះ ឈ្នះ ទៅទល់នឹងផ្លូវ ១៥៣K ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង និងធ្វើការជួសជុលផ្លូវបេតុងឆ្អឹងដែក ចំនួន ៣ខ្សែ ប្រវែង ៤៦៨ម៉ែត្រ នៅក្នុងសង្កាត់កាកាបទី១ និងកាកាបទី២ខណ្ឌពោធិ៍សែនជ័យ បានបើកការដ្ឋានស្ថាបនាកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ។
ក្នុងនោះលោក ហួត ជុំ ប្រធានក្រុមហ៊ុន CCES ដែលទទួលបានការអនុវត្តគម្រោងស្ថាបនាប្រព័ន្ធលូខាងលើនេះបាន ឱ្យដឹងពីលក្ខណៈបច្ចេកទេស នៃការដាក់ប្រព័ន្ធលូថ្មីនេះគឺដាក់តែម្ខាងផ្លូវទេ នឹងមានរៀបអណ្តូងលូ ជាច្រើនផងដែរ ចន្លោះ ៣០ម៉ត្រ អណ្តូងលូ ១ ហើយសំរាប់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន មុខអណ្តូងលូ អាចតភ្ជាប់ប្រព័ន្ធលូទឹកប្រើប្រាស់ ចូលអណ្តូងលូមេរបស់ក្រុមហ៊ុនតែម្តង តែលំនៅដ្ឋានណា នៅមិនចំអណ្តូងលូ ត្រូវរៀបអណ្តូងលូ រណប ១ ដោយខ្លួនឯង និងរៀបប្រព័ន្ធលូតូច បញ្ចូលមកអណ្តូងលូធំរបស់ក្រុមហ៊ុន ។ ការធ្វើដូចនេះ គឺបង្ការកុំឱ្យសំរាម ឬ ដីហូរចូលប្រព័ន្ធលូថ្មី ដែលងាយនឹងកកស្ទះ។
​ក្នុងឱកាសនោះ លោក ហែម ដារិទ្ធ បានលើកឡើងថា៖ សម្រាប់ឆ្នាំ២០២០នេះ ខណ្ឌពោធិ៍សែនជ័យ មានលទ្ធភាពជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសង្កាត់ លើគម្រោងអាទិភាពចំនួន ៧ ដែលដំណើរដាក់ប្រព័ន្ធក្នុងសង្កាត់ចំនួន៣មានសង្កាត់កាកាបទី១ ,កាកាបទី២ និងសង្កាត់ត្រពាំងក្រសាំង ដែលមាន គម្រោងជួសជុលផ្លូវបេតុងឆ្អឹងដែក ចំនួន ៣ខ្សែ ប្រវែង ៤៦៨ម៉ែត្រ នៅក្នុងសង្កាត់កាកាបទី១ និងកាកាបទី២ ។ចំណែកគម្រោងដាក់ប្រព័ន្ធលូ ចំនួន ៤ខ្សែ ប្រវែង ១.៤០០ម៉ែត្រ នៅសង្កាត់កាកាបទី១ និងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យ ដែលយើងកំពុងបើកការដ្ឋានស្ថាបនានាថ្ងៃនេះ ។
​ជាមួយគ្នានោះដើម្បីឱ្យក្រុមហ៊ុនទទួលការ ដំណើរការអនុវត្តគំរោងខាងលើក ប្រកបដោយភាពតលូន និងសំរេចបានតាមផែនការដែលបានគ្រោងទុក និងកិច្ចសន្យា លោកអភិបាលខណ្ឌបានសំណូមពរដល់អាជ្ញាធរសង្កាត់ និងភូមិ ត្រូវជួយសហការ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ផ្លូវ សូមសម្រួលផលប៉ះពាល់ទាំងឡាយ ដើម្បីឱ្យក្រុមហ៊ុនដំណើរការ ការដ្ឋានឱ្យបានជោគជ័យ ។
ក្នុងនោះដែរលោកហែម ដារិទ្ធិបានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការត្រូវអនុវត្តគម្រោងឱ្យបានល្អ តាមបទដ្ឋានបច្ចេកទេស ធានាបាននូវភាពរឹងមាំ និងលំហូរទឹក ដើម្បីកាត់បន្ថយភាពលិចលង់ក្នុងភូមិតាមបណ្ដោយផ្លូវនេះឱ្យបាន១០០ភាគរយ ៕
អត្ថបទដែលជាប់ទាក់ទង