យុវជនម្នាក់តូចចិត្តនឹងគ្រួសារលក់ផ្ទះមិនចែកលុយឲ្យខ្លួន បានជិះម៉ូតូមកលោតទឹកស្លាប់ខ្លួន តែសំណាងល្អបានកម្លាំងសមត្ថកិច្ចការពារក្រោមស្ពានជួយទាន់
ភ្នំពេញ ៖ យុវជនម្នាក់បានតូចចិត្តនឹងគ្រួសារ បានជិះម៉ូតូមកលោតទឹកស្លាប់ខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចការពារក្រោមស្ពានជួយទាន់
ហើយក៏ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ។
ហេតុការណ៍នេះបានកើតទ្បើងនៅវេលាម៉ោង១និង៣០នាទី ថ្ងែទី២ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានព្រះមុនីវង្សថ្មី នៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុរសម្នាក់ដែលបានសម្រេចចិត្តលោតទឹកស្លាប់ខ្លួនមានឈ្មោះ សៅរ៍ រតនា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានដែលបានជិះម៉ូតូមកលោតទឹកស្លាប់ខ្លួន មកពីតូចចិត្តនឹងគ្រួសារ មកពីគ្រួសារលក់ផ្ទះមិនចែកលុយឲ្យខ្លួន ទើបខ្លួនតូចចិត្តបានជិះម៉ូតូមកលោតទឹកតែម្តង តែសំណាងល្អបានកម្លាំងសមត្ថកិច្ចការពារក្រោមស្ពានជួយទាន់ពេលវេលា។
ក្រោយពីកើតហេតុការណ៍ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលខណ្ឌច្បារអំពៅទី១ ដឹកយកទៅសាកសួរ ហើយឲ្យធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ៕