ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្រុសវាយសម្លាប់ប្អូនប្រុសបង្កើត ពេលនេះត្រូវកម្លាំង នគបាលព្រហ្មទណ្ឌ កំរិតធ្ងន់ឃាត់បាននៅខេត្តកំពង់ចាម

75

 

​ភ្នំពេញ​៖ ជ​នស​ង្ស័​យៅ​ដែលជា​បងប្រុស​បង្កើត វាយ​ប្អូនប្រុស​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់ នៅឯ​ខេត្តក្រចេះ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បាន​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​នេះ ចំណុច​ភូមិ​គគរ ឃុំ​គគរ ស្រុក​កងមាស ខេត្តកំពង់ចាម តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​៤៧៥​ចុះ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០​លោក ជា សុភ​ក្ត្រ័ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​។​

​ប្រតិបត្តិការ​នេះ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​បន្ទាន់​ក្រោយ​កើតហេតុ​។​

​ដោយបាន​បទបញ្ជារ​ពី​ថ្នាក់ដឹកនាំ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម លោក ហេង វុទ្ធី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បើក​ការស្រាវជ្រាវ​ករណី​ឃាតកម្ម​នេះ រហូតដល់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១១ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បាន​ឃាត់ខ្លួន​ជនដៃដល់​នៅ​ចំណុច​ភូមិ​គគរ ឃុំ​គគរ ស្រុក​កងមាស ខេត្តកំពង់ចាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បាន​នាំខ្លួន មក​សាកសួរ​បន្ថែម នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ទើប​ប្រគល់ឱ្យ​ម្ចាស់​ករណី ស្នងការ​នគរបាល​ខេត្តក្រចេះ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

​គួររំលឹកថា ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ ជនសង្ស័យ ឈ្មោះ ថេ​ង សុធី ហៅ​ថ្លាង អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ បាន​យក​ដំបង​វាយ​ប្អូន​ខ្លួនឯង ឈ្មោះ ថេ​ង សុ ថុ​ន ហៅ​ពូជ បណ្តាល​ឲ្យ​ស្លាប់ នៅ​ចំណុច​បន្ទាយ​អាមេរិក ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មុនពេល​បង្ក​ជា​ហិង្សា ជនរងគ្រោះ​តែងតែ​រករឿង​ជាមួយ​ម្តាយ បងប្អូន លួច​របស់​ក្នុងផ្ទះ​លក់​គ្មាន​សល់ វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ជាហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​បង​បង្កើត ដាច់ចិត្ត​យក​ដំបង​ឈើ​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ វាយ​បណ្តាល​ស្លាប់​តែម្តង រួច​គេចខ្លួនបាត់ មក​ស្នាក់​នៅផ្ទះ​ម្តាយមីង ភូមិ​គគរ ឃុំ​គគរ ស្រុក​កងមាស ខេត្តកំពង់ចាម​។ ចំពោះ​ករណីនេះ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​កន្លែងកើតហេតុ ជួប​ជាមួយ​ម្តាយ​ជនសង្ស័យ ប៉ុន្តែ​ម្តាយ​ជនសង្ស័យ មិនបាន​ដាក់ពាក្យ​បណ្តឹង​ទៅលើ​ជនសង្ស័យ​នោះទេ ដោយ​លើកឡើងថា កូន​គាត់​ស្លាប់​ម្នាក់ គាត់​មិន​ចង់​ឲ្យ​កូន​គាត់​ម្នាក់ទៀត គាត់​គុក​នោះទេ​៕​

អត្ថបទដែលជាប់ទាក់ទង