ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែ​ដីឡូត៍ ពូកែ​ប្រើល្បិច​បោក​យក​ដី​ពី​ប្រជាពលរដ្ឋ និង​អួត​អាងខ្នង​ថា​មាន​ខ្នង​អ្នកធំ ត្រូវ​ឃាត់ខ្លួន

63

 

​កំពង់ស្ពឺ​៖ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​ថៅកែ​ដីឡូត៍​ពូកែ​ប្រើល្បិច​បោក​យក​ដី​ពី​ប្រជាពលរដ្ឋ និង អួតអាង ថា មាន​ខ្នង​អ្នកធំ ។

សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា
​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ឈ្មោះ​ង៉ែត សី​ណង់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ថៅកែ​ដីឡូត៍​ដ៏​អាស្រូវ ត្រូវបាន​នគរបាល​ខេត្តកំពង់ស្ពឺ​
​ឃាត់ខ្លួន បន្ទាប់ពី​បាន​ក្លែង​ឯកសារ​ជា​សាធារណៈ​មក​បន្លំ​យក​រថយន្ត នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ។

​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បញ្ជាក់ថា “​ក្រៅពីនេះ ឈ្មោះ​ង៉ែត សី​ណង់ នៅមាន​ប្រជាពលរដ្ឋ​ប្តឹង​ពាក់ព័ន្ធ​រឿង​ដី​
​ជាច្រើន​ករណី​ទៀត​” ។

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សាកសួរ​ថៅកែ​ដីឡូត៍​សម្បូរ​រឿងអាស្រូវ​រូបនេះ តាម​នីតិវិធី មុននឹង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង