ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​, បើ​មិន​បញ្ឈប់​ការធ្វើ​កូដកម្ម​នោះទេ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ប្រកាស​ជ្រើសរើស​កម្មករ​ថ្មី​ជំនួស​វិញ ដោយ​មិន​ទទួលយក​កម្មករ​រប​ស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ឡើយ​

71

 

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣ ខែ តុលា ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការធ្វើ​កូដកម្ម​របស់​កម្មករ​ប្រមូល​សំរាម របស់​ក្រុមហ៊ុន ស៊ីន​ទ្រី​។ រដ្ឋបាល​រាជធានី អំពាវនាវ​ដល់​បងប្អូន​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បញ្ឈប់​ការធ្វើ​កូដកម្ម ដោយ យក​បញ្ហា​សំរាម​ជា​ចំណាប់ខ្មាំង ដើម្បី​ទាមទារ​លក្ខខណ្ឌ​ដែល​ខុសច្បាប់ ហើយ​ត្រូវ​ចូល​បំពេញការងារ​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ជា​តាម​ធម្មតា​វិញ យ៉ាងយូរបំផុត​នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែតុលា ឆ្នាំ​២០២០ ជា​កំហិត​។ បើ​មិន​ដូច្នេះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ប្រកាស​ជ្រើសរើស​កម្មករ​ថ្មី ដើម្បី​បំពេញការងារ​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ដោយ​មិន​ទទួលយក​កម្មករ​រប​ស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ឱ្យបាន ជ្រាបថា ចាប់តាំងពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី បាននិងកំពុង​ធ្វើ​កូដកម្ម ដោយ​មិន​ចេញ​ប្រមូល​សំរាម ដែល​ធ្វើឱ្យមាន​សំរាម​កកស្ទះ​នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

​ការធ្វើ​កូដកម្ម​នេះ កម្មករ​បានទាមទារ​ឱ្យ​ក្រុមហ៊ុន ស៊ីន​ទ្រី ដោះស្រាយ​នូវ​៖ ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជួស​ការជូនដំណឹង​មុន ប្រាក់ខែ​ចុងក្រោយ និង​ការឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សេសសល់​។​

​ដោយយោង​តាមច្បាប់​ស្តីពី​ការងារ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ការទាមទារ​ខាងលើនេះ លុះត្រាតែ ក្រុមហ៊ុន​បានបញ្ចប់​ការងារ​របស់​ពួកគាត់ ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​ពុំបាន​បញ្ចប់​ការងារ​របស់​ពួកគាត់​ទេ ក្រុមហ៊ុន​កំពុងតែ ដំណើការ​ធម្មតា ដូច្នេះ​ការទាមទារ​របស់​កម្ម​ករ​ក្រុមហ៊ុន ស៊ីន​ទ្រី​នេះ មិន​ស្របតាម​ច្បាប់​ស្តីពី​ការងារ និង​លិខិតបទដ្ឋាន​គតិយុត្ត​ទេ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បញ្ឈប់​ការធ្វើ​កូដកម្ម ដោយ យក​បញ្ហា​សំរាម​ជា​ចំណាប់ខ្មាំង ដើម្បី​ទាមទារ​លក្ខខណ្ឌ​ដែល​ខុសច្បាប់ ហើយ​ត្រូវ​ចូល​បំពេញការងារ​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ជា​តាម​ធម្មតា​វិញ យ៉ាងយូរបំផុត​នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែតុលា ឆ្នាំ​២០២០ ជា​កំហិត​។ បើ​មិន​ដូច្នេះ​ទេ រដ្ឋបាល រាជធានី​ភ្នំពេញ នឹង​ប្រកាស​ជ្រើសរើស​កម្មករ​ថ្មី ដើម្បី​បំពេញការងារ​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ដោយ​មិន​ទទួល យក​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ឡើយ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ មេត្តា​វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​ពេលវេលា​ដែល​បានកំណត់​។ ដើម្បី​បញ្ចៀស​ការកកស្ទះ​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ចាត់វិធានការ​ដោយ​ប្រើ​ប្រាំ​ស់​រថយន្ត​ដឹក​សំរាម​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ និង​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បញ្ចេញ​ម៉ូតូ​កង់​បី​ដឹក​សំរាម និង​កម្លាំង​ដើម្បី​ប្រមូល​សំរាម​នៅតាម​មូលដ្ឋាន​ខណ្ឌ​រៀងៗ​ខ្លួន​។ ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ និង​បងប្អូន​កម្មករ​របស់ រាម​បាលជ​ធានី​ភ្នំពេញ​
​ក្រុមហ៊ុន​ស៊ីន​ទ្រី​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។​

​សូមបញ្ជាក់ថា មានកម្ម​ក​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រហែល​៤០០​នាក់ បាន​ផ្ទុះ​កូដកម្ម​តវ៉ា​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៥​ចំណុច ពី​ក្រុមហ៊ុន​ការធ្វើ​កូដកម្ម​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យោងតាម​តាម​ប្រភពព័ត៌មាន​ពី​កម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី ខេ​ម​បូ​ឌា ដែល​ធ្វើ​កូដកម្ម​នៅ​ខាងក្រៅ​របស់​ក្រុមហ៊ុន​ចំនួន​បាន​ប្រាប់ថា​៖​មាន​កម្មករ​ប្រហែល ៤០០​នាក់ ក្នុងចំណោម​កម្មករ​ស​រុ​ប​២០០០​នាក់ បាន​សម្រាក​ទាំង​អស់មិ​ន​មាន​អ្នកចេញ​ឡាន​ទៅ​ប្រមូល​សំរាម​ទេ​។​

​ការធ្វើ​កូដកម្ម​នេះ​គឺ​ដើម្បី​ទាមទារ​នូវ​គោលបំណង​ចំនួន​៥​ចំណុច​ដូច ១.​ទាមទារ​ប្រាក់​បំណាច់​អតីតភាព​។ ២.​ទាមទារ​សំណង​ជំងឺ​ចិត្ត​។
៣.​ទាមទារ​ប្រាក់​ជួស​ឲ្យ​ការជូនដំណឹង (​ប្រាក់​ដែល​ក្រុមហ៊ុន​មិនបាន​ជូនដំណឹង​ជាមុន​)​។ ៤.​ទាមទារ​ប្រាក់ខែ​ចុងក្រោយ​
៥.​ការឈប់​សម្រាក​ប្រចាំ​នៅសល់​។

​ក្រោយពី​មានការ​ផ្ទុះ​កូដកម្ម​នេះ​នៅវេលា​ម៉ោង​១០​និង​០០​នាទី ដោយមាន​ការសម្របសម្រួល ដែលមាន​សមាសភាព​ចូលរួម​ពិភាក្សា ដោះស្រាយ​៖ ១.​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ២.​លោកស្រី គឹម ញឹម អភិបាល​ខណ្ឌដង្កោ ៣.​លោក សាន បូ​ណា ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​វិវាទ​ការងារ ៤.​លោក ជួន វុ​ឌ្ឍី ប្រធាន​មន្ទីរ​ការងារ​រាជធានី​ភ្នំពេញ ៥.​លោក សេង ហ៊ួ​ត អគ្គនាយករង​ក្រុមហ៊ុន​ស៊ីន​ទ្រី ៦.​លោក លត់ ឃីម ចៅសង្កាត់​ដង្កោ​រង​ទី​១ ៧.​លោក តុ​ន មូ​នី នាយប៉ុស្តិ៍​ដង្កោ ៨.​លោក កៅ សាវ៉ា​ត់​។ ប្រធាន​សហជីព​កម្មក​រ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី ហើយ​ការដោះស្រាយ​វិវាទ​ការងារ​នេះ នៅ​មិនទាន់​ឯកភាពគ្នា​ទេ ដោយបាន​លើក​ពេល​ដោះស្រាយ​បន្តទៀត នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង