នៅថ្ងៃទី៣ ខែតុលា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ និងមិនមានអ្នកជាសះស្បេីយ
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ និងមិនមានអ្នកជាសះស្បេីយ ក៏ប៉ុន្តែមានករណី ០១នាក់ ដែលវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូនពីមន្ទីរពិសោធន៌នៃមន្ទីរពេទ្យខេត្តសៀមរាប ពាក់កណ្តាលយប់មុិញ មកធ្វេីការបញ្ជាក់នូវភាពអាចវិជ្ជមានវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ដែលក្រសួងសុខាភិបាល មិនទាន់អាចរាប់បញ្ចូលក្នុងចំនួនអ្នកមានវីរុសកូវីដ-១៩ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បាននៅឡេីយ ដោយរងចាំលទ្ធផលនៃការបញ្ជាក់ភាពវិជ្ជមានវីរុសកូវីដ-១៩ នេះនៅថ្ងៃនេះសិន ហេីយក្រសួង នឹងជូនព័តមានដល់សាធារណជន នៅពេលបានទទួលលទ្ធផលនេះ នៅថ្ងៃស្អែកទី០៥ ខែតុលា ឆ្នាំ២០២០ ៖