ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចកាបូបលុយ និងទូរស័ព្ទ

70

កណ្តាល៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ មានករណីលួច(កាបូបលុយ និងទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បង្កដោយជនសង្ស័យចំនួន ១នាក់ ភេទប្រុស បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះជនរងគ្រោះលួចកាបូបលុយ និង ទូរស័ព្ទ របស់ជនរងគ្រោះ ហើយគេចខ្លួនបាត់ទៅ។

លុះដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង និងឈានដល់ឃាត់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង