អភិបាលរាជធានីបញ្ជាទៅអាជ្ញាធរ និងមន្ទីរជំនាញ កាយប្រឡាយបើកមុខទឹក៣៧ទីតាំងស្របវិថីឈ្នះ ឈ្នះ ជាចាំបាច់ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ
ភ្នំពេញ៖ក្នុងឧិកាសចុះទៅពិនិត្យស្ថានភាពជាក់ស្តែងជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ ខណ្ឌ២គឺខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូលបែកខាងលិចរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៤តុលានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង២ សហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូន និងមន្ទីរធនធានទឹកកាយប្រឡាយអមមហាវិថីឈ្នះ ឈ្នះ ចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលប់ និងដាក់លូតូចៗជំនួសពីប្រជាពលរដ្ឋមួយ ចំនួនបណ្តាលឲ្យស្ទះទឹកពេលទឹកភ្លៀងធ្លាក់យ៉ាងគំហុកនិងហូរធ្លាក់មកបន្ថែមពី ស្រុកអង្គស្នូលខេត្តកណ្តាល និងខេត្តកំពង់ស្ពឺមួយចំណែកទៀតធ្វើអោយកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោសែនជ័យរួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ផងដែរ។
កាលពីយប់ថ្ងៃទី២តុលា លោកឃួង ស្រេង ក៏បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ពន្ធ័ទៅពិនិត្យជាក់ស្តែងនៅទីតាំងដែលទទួលរងការលិចខ្លាំងដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យដោយណែ នាំឧិយយកគ្រឿងចក្រកាយបើកមុខទឹក២កន្លែងអមផ្លូវរថភ្លើងដើម្បីនាំទឹកទៅប្រឡាយត្រពាំងក្រសាំងធ្លាក់ទៅស្ថានីយ៏បូមទឹកទួលសំពៅ។
ជាវិធានការដោះ ស្រាយរំដោះជំនន់ទឹកភ្លៀងនេះដែរ លោកអភិបាលរាជធានីក៏បានប្រាប់ទៅអាជ្ញាធរដែនដី ពាក់ពន្ធ័ត្រូវពិនិត្យមើលការរំលោភចំណីប្រឡាយនៅផ្លូវឆេកូក្នុងខណ្ឌពោធិសែនជ័យដែលមានទទឹង៥០ម៉ែត្រនោះ ត្រូវឲ្យបងប្អូនរុះរើសំណង់ដែលរំលោភនោះចេញឲ្យអស់រក្សាស្ថានភាពប្រឡាយដូចដើមវិញ អាជ្ញាធរត្រូវតាមដានពីស្ថានភាពនេះជាប់ជាប្រចាំ ធ្វើយ៉ាងណាចាត់វិធានការឲ្យបានទាន់ពេលវេលា ហើយក៏សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ទៅលើផលប៉ះពាល់ដោយសារតែការជន់លិចដោយជំនន់ទឹកភ្លៀងនេះដែរ។
គួរបញ្ជាក់ថា៖មានកត្តា៣សំខាន់ដែលធ្វើឲ្យិភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយសារជំនន់ទឹកភ្លៀងគឺ៖បរិមាណ ទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់១០៥mmក្នុងមួយវិនាទី,ផ្ទៃរងទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូ,ប្រឡាយឬវាលស្រែនានាត្រូវបានអភិវឌ្ឍន៏ទៅជាសំណង់លំនៅដ្ឋាន,និងមួយចំណែកទៀតមានការចាក់ដីរំលោភប្រឡាយពីប្រ ជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹកមិន អាចហូរទៅណាបានក៏បណ្តាលលិចភូមិសាស្ត្រខាងលើនេះតែម្តង។តែទោះបីយ៉ាងណាអាជ្ញាធររាជធានីភ្នំពេញនឹងបន្តខិតខំដោះស្រាយបញ្ហានេះ និងក៏សុំការចូលរួមសហការ និងការយោគយប់ពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់ខ្លះក្នុងពេលយើងបើកមុខទឹកនេះ៕