ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បង្ក្រាប​ករណី​ឆបោក​ប្រាក់​តាម​បណ្តាញ​ទូរគមនាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​

61

 

​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ចុះបង្ក្រាប​ករណី​ឆបោក​ប្រាក់​តាម​បណ្តាញ​ទូរគមនាគមន៍ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់ ហើយ​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ចុះបង្ក្រាប​ករណី​ឆបោក​ប្រាក់​តាម​បណ្តាញ​ទូរគមនាគមន៍ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៣​នាក់​៖ ១-​ឈ្មោះ ធន សា​រ៉េ​ម ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ ២-​ឈ្មោះ MAKCAVA FEMI WISDOM ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ៣-​ឈ្មោះ SPARK ONWA ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា នាំមក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយដ្ឋាន សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ក្រុម​ជន​ឆបោក​។ បើ​មាន​ករណីនេះ​កើតឡើង​សូម​មក​ដាក់ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៕​

អត្ថបទដែលជាប់ទាក់ទង