ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​វប្បធម៌ ពិនិត្យ​ពិភាក្សា​លើ​អង្គហេតុ និង​អង្គច្បាប់ ទាក់ទង​នឹង​ករណី​សណ្ឋាគារ Le Palals Hotel យក​រចនាបថ​ប្រាសាទខ្មែរ​ទៅ​សាងសង់​

212

 

​ភ្នំពេញ​៖ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​មួយ ដើម្បី​ពិនិត្យ​ទៅលើ​អង្គហេតុ និង​អង្គច្បាប់ ដែល​ទាក់ទង​នឹង​សណ្ឋាគារ Le Palals Hotel យក​រចនាបថ​ប្រាសាទខ្មែរ​ទៅ​សាងសង់ នា​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ព្រះវិហារ នៃ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។​

​សមាសភាព​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន ឯកឧត្តម អស់លោក តំណាង​ក្រសួងការបរទេស តំណាង​ក្រសួងទេសចរណ៍ តំណាង​ក្រសួងពាណិជ្ជកម្ម ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បាន​ថ្លែងថា ជា​លទ្ធផល កិច្ច​ប្រជុំបាន សម្រេច​ធើ្វ​កំណត់ហេតុ​រួម​អន្តរ​ស្ថាប័ន​មួយ ជូនទៅ​ក្រសួងការបរទេស ដើម្បី​សុំ​ការពិនិត្យ​សម្រេច​តាមផ្លូវ​ការទូត​ដោយ​ផ្អែក​ជា​គោល​ទៅលើ​មាត្រា ៦​ស្ទួន មាត្រា​១០​និង​មាត្រា​១០​ស្ទួន នៃ​អនុសញ្ញា​ទីក្រុង​ប៉ារីស ស្តីពី​កិច្ចការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម​ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៨៨៣ និង​គោលការណ៍​ផ្សេងទៀត ដែល​ទាក់ទង​ដល់​ការរក្សា​គុណ​តម្លៃ​នៃ​ប្រាសាទបុរាណ​ខ្មែរ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ផ្សាយ​ព័ត៌មាន​ថា ថ្នាក់ដឹកនាំ​សណ្ឋាគារ Le Palais Hotel នៅលើ​កោះ Phangan ប្រទេស​ថៃ បានធ្វើការ​សូមទោស ដែល​បាន​យក​រូបចម្លាក់​ប្រាសាទខ្មែរ មក​ដាក់​លម្អ​នៅក្នុង​ទីកន្លែង​របស់ខ្លួន ដោយ​បញ្ជាក់ថា​ខ្លួន​គ្រាន់តែ​ចង់បង្ហាញ​ពី​ភាព​ថ្កុំថ្កើង​នៃ​អារ្យធម៌​ខ្មែរ​តែប៉ុណ្ណោះ ។ ការសុំ​ទោស​នេះ បាន​កើតឡើង​បន្ទាប់ពី​មានការ​រិះគន់​យ៉ាងច្រើន ចំពោះ​ការយក​រចនាបថ​ខ្មែរ​ទៅប្រើ​ដោយ​សណ្ឋាគារ​នេះ ។ ម្ចាស់​សណ្ឋាគារ​នេះ គឺជា​ប្តី​ប្រពន្ធ​សញ្ជាតិ​ខ្មែរ ។ ក្នុង​រូប គឺ​ភោជនីយដ្ឋាន​បាយ័ន ដែលជា​ផ្នែក​មួយ​នៃ​សណ្ឋាគារ Le Palais Hotel ( រូបថត​កាសែត បាងកក​ប៉ុ​ស្ត ចេញផ្សាយ​ថ្ងៃ​ចន្ទ ទី ៥ តុលា ២០២០ )៕​

អត្ថបទដែលជាប់ទាក់ទង