ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ បារម្ភខ្លាចជម្លោះរវាងអាហ្សែបៃហ្សង់ និងអាមេនី ផ្ទុះទៅជាសង្រ្គាមទូទាំងតំបន់

74

ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃពុធនេះ លោក រូហានី បានគូសបញ្ជាក់ដូច្នេះថា៖ «យើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ចំពោះជម្លោះ រវាងអាមេនី និងអាហ្សែបៃហ្សង់ ដោយមិនត្រូវឱ្យវាផ្ទុះទៅជាសង្រ្គាមទូទាំងតំបន់នោះទេ។ សន្តិភាព គឺឈរលើគោលការណ៍នៃការធ្វើការងាររួមគ្នារបស់ពួកយើង ហើយ យើងសង្ឃឹមថានឹងអាចស្ដារស្ថេរភាព នៅក្នុងតំបន់ដោយសន្តិវិធី»

ការលើកឡើងបែបនេះរបស់លោក រូហានី កើតមានឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា រុស្ស៊ីដែលគាំទ្រអាមេនី ហើយតួកគីគាំទ្រអាហ្សែបៃហ្សង់ អាចនឹង លូកដៃចូលក្នុងជម្លោះនេះ។ អ៉ីរ៉ង់ដែលមានព្រំដែនជាប់អាមេនី និងអាហ្សែបៃហ្សង់ កំពុងរក្សាទំនាក់ទំនងជាមួយប្រទេសទាំង២ ខណៈសហគមន៍អន្តរជាតិស្នើឱ្យ មានកិច្ចចរចា និងបទឈប់បាញ់ជាបន្ទាន់។

គួរជម្រាបថា មកទល់នឹងពេលនេះ មនុស្សច្រើនជាង៣០០នាក់ហើយបានស្លាប់ នៅក្នុងជម្លោះរវាងអាហ្សែបៃហ្សង់ និងកងកម្លាំងជនជាតិដើមភាគអាមេនី គាំទ្រ ដោយរដ្ឋាភិបាលអាមេនី នៅឯតំបន់ Nagorno-Karabakh ដែលត្រូវបានច្បាប់អន្តរជាតិទទួលស្គាល់ថាជាផ្នែកមួយនៃទឹកដីអាហ្សែបៃហ្សង់ តែគ្រប់គ្រងដោយជនជាតិ ភាគតិអាមេនី៕

អត្ថបទដែលជាប់ទាក់ទង