ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ សម្រេចបាន ៧០%ហើយ នឹងស្ទូចតម្លើងរូបសំណាកពីថ្មភក់ឆ្លាក់រួច នៅសប្តាហ៍ក្រោយនេះ

165
ភ្នំពេញ៖ ការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ ដែលស្ថិតក្នុងរង្វង់មូលនៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ មកដល់ពេលនេះ សម្រេចបាន ៧០% ហើយ ហើយគ្រោងនឹងស្ទូចតម្លើងរូបសំណាកពីថ្មភក់ឆ្លាក់រួច នៅសប្តាហ៍ក្រោយ ។
  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា
នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ ដែលស្ថិតក្នុងរង្វង់មូលនៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ជាស្រុកកំណើតរបស់លោកតា ក្រម ង៉ុយ ដើម្បីជម្រុញការងារនេះអោយបានលឿន ស្របពេលដែលការដ្ឋាននេះសម្រេចបាន ៧០% ហើយនោះ។
    គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ វិច្ឆិកា២០១៧កន្លងមក
នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញអមដំណើរដោយលោកស្រីជាភរិយារួមនិងលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ សែនជ័យផងនោះ បានចុះពិនិត្យស្ថានភាពផ្លូវ២ខ្សែនៅជាប់ការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយនេះ។
    ផ្លូវចំនួន២ខ្សែ ខ្សែទី១ ជាផ្លូវទួលលាភ ក្នុងភូមិសាស្ត្រភូមិត្រពាំងត្នោត ភូមិត្រពាំងអារក្ស ដោយ
ចាប់ពីរង្វង់មូលលោកតា ក្រម ង៉ុយ ទៅដល់ភូមិត្រពាំត្នោយ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប្រភេទផ្លូវបេតុងមានប្រវែងជាង២៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ។ចំណែកផ្លូវ១ខ្សែទៀតក៏ចេញពីរង្វង់មូលលោកតា ក្រម ង៉ុយដែរ ឆ្ពោះទៅវត្តអង្គស្តុប ជាប់ព្រំប្រទល់ផ្លូវលេខ៤២ មានប្រវែង១០០០ម៉ែត្រ ដោយនឹត្រូវសាងសង់ជាប្រភេទផ្លូវបេតុងមានទទឹង៥ម៉ែត្រ ដូចគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង