ម្រេចគឺជាផលិតផល កសិកម្មដែលកំពុងមានទីផ្សារ ទូលំទូលាយនាំចេញ ទៅបណ្ដាប្រទេសអាស៊ាន
ភ្នំពេញ៖ ក្រៅពីអង្ករ ផលិតផលកម្ពុជាកំពុងតែមានទីផ្សារទូលំទូលាយ គឺផលិត ផលម្រេច ជាកសិកម្មរបស់កម្ពុជាមួយ ប្រភេទដែលកំពុងតែមានការ ទទួលស្គាល់ពីបណ្ដាប្រទេសអាស៊ាន ទោះបីជាបរិមាណ នៃការនាំចេញមិនទាន់ច្រើន ក៏ពិតមែន ។
យោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ដែលបានផ្សព្វផ្សាយដោយ
លោក វេង សាខុន រដ្ឋមន្ដ្រីកករសួងកសិកម្ម បានឲ្យដឹងនៅថ្ងៃទី០៨តុលានេះថា៖ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២០កន្លងមកនេះ ការនាំចេញម្រេចកម្ពុជា សម្រេចបាន បរិមាណចំនួន៤១២១,៩៥តោន មានកំណើនរហូតដល់ទៅ ១២៣,៧៦%។
លោកបានបន្តទៀតថា ផលិតផល ម្រេចកម្ពុជាគឺកំពុងតែត្រូវបាននាំចេញទៅកាន់ប្រទេសនានា រហូតដល់ទៅ២១ ប្រទេស ។ លោកបានបន្តថា ផលិតផល ម្រេចទាំងនោះ បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក,ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស,វៀតណាម,អាមេរិច,រុស្ស៊ី,អង់គ្លេស, ឥណ្ឌា,បេឡារូស,កូរ៉េ,ឆេក,ណូវែហ្សែឡង់,អូស្រ្តាលី,ថៃ,តៃវ៉ាន់,ស៊ុយអ៊ែត,សិង្ហបុរី និងប្រទេសអូស្ត្រាលី។
ម្រេចគឺជាផលិតផលកសិកម្មដែលត្រូវ បានគេដឹងថា កំពុងមានដាំនៅតំបន់ជាច្រើន ជា ពិសេសគឺនៅខេត្ត កំពត កែប ដោយនៅទីនោះ ផលិតផលម្រេចនេះមានតម្លៃខ្ពស់ដោយសារតែជាផលិតផលកសិកម្មសម្គាល់ភូមិសាស្រ្ត ដោយឡែកក្រៅពីនេះមាន ដាំនៅកំពង់ចាម ត្បូងឃ្មុំ និងបណ្តាខេត្តនៅភូមិភាឥសាន្ត នៃប្រទេសផងដែរ ៕
សំរិត