ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ី ថាការសន្យាដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន របស់លោក ត្រាំ ជាវោហាសាស្ត្រមុនការបោះឆ្នោតប៉ុណ្ណោះ

78

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Kabulov បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះមើលទៅហាក់បីដូចជាវោហាសាស្ត្រ មុនការបោះឆ្នោតតែប៉ុណ្ណោះ ដោយលោក ត្រាំ ទំនងជាចង់បង្ហាញអ្នកបោះឆ្នោតរបស់លោកថា នឹងបំពេញតាមការសន្យារបស់លោក ដែលធ្លាប់បានសន្យាកាលពីការបោះឆ្នោតមុនៗ»

លោក Kabulov បន្ថែមទៀតថា «វត្តមានកងទ័ពអាមេរិកពិតជាមិនបានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាព ក្នុងប្រទេស Afghanistan នោះឡើយ តើវត្តមានរបស់ពួកគេ ពិតជាមិនមានន័យទេឬ? តើស្ថានភាពនៅទីកន្លែងនោះមានភាពប្រសើរឡើងទេ? ផ្ទុយទៅវិញ វាកាន់តែអាក្រក់ឡើង»

គួរជម្រាបថា នៅថ្ងៃព្រហស្បតិ៍នេះដែរ លោក ដូណាល់​ ត្រាំ បានសន្យាថា កងទ័ពអាមេរិក ដែលនៅសល់គួរតែត្រូវបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃបុណ្យ ណូអែល (Christmas) ខាងមុខនេះ។ ជំនួយការលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក លោក David Helvey កាលពីខែមុន បានប្រាប់អនុគណៈកម្មាធិការត្រួតពិនិត្យ និងកំណែទម្រង់ស្តីពីសន្តិសុខជាតិថា កងទ័ពអាមេរិកទាំងអស់ អាចត្រូវបានដកចេញពីអាហ្វហ្គានីស្ថាន នៅត្រឹមខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ប្រសិនបើកិច្ចព្រមព្រៀងរវាងអាមេរិក និងតាលីបង់ត្រូវបានអនុវត្តដោយជោគជ័យ៕

www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
អត្ថបទដែលជាប់ទាក់ទង