ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បញ្ជូនអត្តពលិក១៦នាក់ ចូលរួមការប្រកួតកីឡាការ៉ាតេជើងឯកទូទាំងប្រទេស ២០២០ នាថ្ងៃ២២ តុលា

81

ភ្នំពេញ៖កីឡាករ-កីឡាការិនីចំនួន១៦នាក់របស់ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃធ្វើការហ្វឹកហាត់ជាប្រចាំនៅទីលានរបស់ខ្លួនស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ចូលរួមការពារមេរោគ COVID-19 តាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ទូទាំងប្រទេស ២០២០នៅថ្ងៃ ២២ ដល់ ២៤ ខែ តុលា ២២២០នៅសកលវិទ្យាភូមិន្ទភ្នំពេញ ។
លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួងមហាផ្ទៃបានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិចឲ្យដឹងថា ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃបញ្ជូនកីឡាករ-កីឡាការិនីចំនួន១៦នាក់ដែលមានសក្តានុពលជាច្រើនរូបទៅតាមប្រភេទទម្ងន់ចូលរួមក្នុងការដណ្តើមមេដាយនៃការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើឯក ទូទាំងប្រទេស២០២០រៀបចំឡើងដោយសហព័ន្ធ ។
លោកបានបន្តថា កីឡាករ-កីឡាការិនីសុទ្ធសឹងជាកីឡាករល្អដែលមានឳកាសអាចដណ្តើមមេដាយការប្រកួតលើកនេះ ដោយសារលោកធ្លាប់បញ្ជូនចូលរួម ការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើម ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ ឆ្នាំ២០២០ និងធ្វើតេស្តិ៍លើសមិ្មទ្ធផលក្នុងរដូវកាលCOVID-19នេះ ទោះបីមេរោគ COVID-19ក៏ដោយ ក៏ពួកគាត់បន្តហ្វឹកហាត់ដើម្បីរក្សាគុណផលរៀងៗខ្លួន។
លោក ឡាច ច័ន្ទដារ៉ា បានបន្ថែមទៀតថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកទូទាំងប្រទេស ២០១៩ ទទួលបានមេដាយសរុប១១គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿងជាប់ចំណាត់ថ្នាក់លេខ២ ចំណែកកងយោធពលខេមរៈភូមិន្ទជាប់ចំណាត់ថ្នាក់លេខ ១៕

អត្ថបទដែលជាប់ទាក់ទង