ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ៖ នៅ​សម័យ Covid-19 កម្ពុជា មិនបាន​ស្នើ​ដល់​ម្ចាស់បំណុល ក្នុង​កិច្ច​ពន្យារ​ការបង់ប្រាក់​កម្ចី ឬ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​អន្តរជាតិ​នោះទេ​

44

 

​ភ្នំពេញ​៖ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើកឡើងថា ជាការ​សម្គាល់​របស់​ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អះអាងថា កម្ពុជា​ស្ថិតនៅ​ស្ថានភាព​ល្អប្រសើរ បើសិន​ប្រៀបធៀប​ទៅ​និង​ប្រទេស​ដទៃ​មួយចំនួន​លើ​វិស័យ​ហិរញ្ញវត្ថុ នៅ​សម័យ Covid-19​។ កម្ពុជា មិនបាន​ស្នើ​ដល់​ម្ចាស់បំណុល ក្នុង​កិច្ច​ពន្យារ​ការបង់ប្រាក់​កម្ចី ឬ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​អន្តរជាតិ​នោះទេ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្ពុជា​នៅតែមាន​សកម្មភាព​ដ៏​សកម្ម​ក្នុង​កិច្ច​បញ្ចេញ​សាច់ប្រាក់​គាំទ្រ​កម្មវិធី​វិនិយោគ ដូចជា​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ (​កំពង់សោម​-​សៀមរាប​) ជាដើម​។​

​បើតាម​លោក ផៃ ស៊ី​ផាន ៖ សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា មិនតែប៉ុណ្ណោះ នៅក្នុង​វិស័យ​ហិរញ្ញប្បទាន​ក៏មាន​សកម្ម​ភាពរស់រវើក​ដូចជា​ការសង្គ្រោះ​ជនក្រីក្រ​និង​ងាយ​រងគ្រោះ និង​កិច្ច​បណ្ដាក់ទុន​សាធារណៈ ក្នុង​ការកសាង​ផ្លូវថ្នល់ ប្រឡាយទឹក ឬ​គម្រោង​ខ្នាតតូច​នៅតាម​មូលដ្ឋាន​ជាដើម​នោះ ទោះបី​នៅក្នុង​សម្ពាធ​នៃ​ជំងឺ Covid-19 ។​
​រីឯ​ការចំណាយ​ចរន្ត​ដូចជា​ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ នៅតែ​រក្សាបាន​ប្រក្រតីភាព ក្នុងការ​ទទួលបាន​បៀវត្សរ៍​ពីរដង​ក្នុង​មួយខែ​៕​

អត្ថបទដែលជាប់ទាក់ទង