បង្ក្រាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់
ភ្នំពេញ៖
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ក្រោមការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយកម្លាំងជំនាញ បានចុះបង្ក្រាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយនិងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ត្រង់ចំណុចឃ្លាំងគ្មាន លេខ ផ្លូវ២១៧ ស្ថិនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាងយកមកសាកសួរនីតិវិធីច្បាប់។