ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់១ម្នាក់របួសស្រាលម្នាក់ ខណ:ម៉ូតូសណ្ដោង បុករថយន្តដឹកហ្គាសពេញទំហឹង

38

 

ភ្នំពេញ : បុរស២នាក់ជិះម៉ូតូសណ្ដោងរុឺកម៉កដឹកតុដល់ផ្លូវកោងបុករថយន្តកូរ៉េពណ៍សពាក់ស្លាកលេខភ្នំពេញ៣A ០៦៣២ដឹកធុងហ្គាសបណ្ដាលអោយបុរសអ្បកបើកម៉ូតូសណ្ដោងរុឺកម៉ក់ស្លាប់នៅកន្លែងកើតហេតុចំណែកបុរសម្នាក់ទៀតរងរបួសត្រូវរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យបង្អែកច្បារអំពៅបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១រសៀលថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០២០នៅចំណុចផ្លូវថៃហ្គ័រ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ។

លោក ឯក សារ៉េត អធិការរងទទួលផែនចរាចរណ៍បានអោយដឹងថាបុរស២នាក់ស្លាប់១ម្នាក់របួសស្រាល១អ្នកអង្គុយខាងក្រោយលោតចុះពីលើម៉ូតូសណ្ដោងដោយបើកម៉ូតូសណ្ដោងរុឺកម៉កដឹកតុតាមផ្លូវថៃហ្គ័រក្នុងទិសដៅពីជើងមកត្បូងមកដល់ផ្លូវកោងមិដឹងយ៉ាងម៉េងក៏ទៅបុករថយន្តកូរ៉េដឹកហ្គាសចំហៀងទ្រុងរថយន្តខាងឆ្វេងអ្នលបើកម៉ូតូបោកក្បាលស្លាប់នៅកន្លែងកើតហេតុកណ:ខ្លួនបានលោតចេញពីលើម៉ូតូទើបរបួសគ្រិចកដៃ ។

នគរបាលបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើដោយបុរសជនរងគ្រោះសពមានឈ្មោះ រ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកបើករថយន្តកូរ៉េដឹកហ្គាសបានរត់គេចខ្លួនបន្សល់តែរថយន្តនៅនិងកន្លែងកើតហេតុចំងាយពីសពជិត១០០ម៉ែត្រហើយបានទំនាក់ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដើម្បីយករថយន្តរក្សាទុកជាបណ្ដោះអាសន្នរងចាំដោះស្រាយជាក្រោយ សពមានស្រុកកំណើតនៅស្រុក ស្អាង ខេត្ត កណ្ដាល បានបហរគល់អោយក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទដែលជាប់ទាក់ទង