ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃ អំពាវនាវឲ្យពលករចំណាកស្រុក មកដាក់ពាក្យស្នើសុំបន្ត«ប័ណ្ណការងារ» ឬនឹងត្រូវបណ្តេញចេញពីប្រទេស

94

រដ្ឋមន្រ្តីក្រសួងការងារថៃ លោក Suchart Chomklin បានអំពាវនាវដល់ពលករចំណាកស្រុក ដែលអស់សុពលភាពប័ណ្ណការងារ ឲ្យមកដាក់ាក្យស្នើសុំបន្តឲ្យបានឆាប់រហ័ស ដើម្បីទទួលបានសិទ្ធិស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយស្របច្បាប់។ លោកបាននិយាយយ៉ាងដូច្នេះថា «សូមមកដាក់ពាក្យស្នើសុំបន្តប័ណ្ណការងារ ឲ្យបានឆាប់បំផុត។ ប្រសិនបើពលករចំណាកស្រុកណាម្នាក់ មិនមានឯកសារត្រឹមត្រូវទេ នោះពួកគេនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបណ្តេញចេញពីប្រទេសភ្លាម»

ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះ បានអះអាងថា ដោយសារតែវិបត្តិ COVID-19 និងកង្វះខាតកំលាំងពលកម្ម ពលករចំណាកស្រុកទាំងនោះ ត្រូវបានលើកលែងច្រើនណាស់ ដោយអ្នកខ្លះត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេស ទោះបីជាលិខិតអនុញ្ញាតការងាររបស់ពួកគេបានផុតកំណត់ក៏ដោយ។

យោងតាមទិន្ន័យរបស់ក្រសួងការងារថៃ បានឲ្យដឹងថា ក្នុងកំឡុងខែកញ្ញាកន្លងទៅ មានពលករចំណាកស្រុកចំនួន ៦១,១៩៣នាក់ បានមកដាក់ពាក្យស្នើសុំបន្តប័ណ្ណការងារ។

គួរជម្រាបថា យោងប្រភពដដែលនេះ បានឲ្យដឹងទៀតថា ពលករចំណាកស្រុក ដែលមិនបានមកដាក់ពាក្យសុំបន្តប័ណ្ណការងារឡើងវិញ បានទាន់ពេលវេលាទេនោះ អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៥០,០០០ បាត ឬស្មើប្រហែល ១,៦១០ ដុល្លារអាមេរិក និងបណ្តេញចេញពីប្រទេស។ ចំណែកឯ និយោជកដែលជួលពលករចំណាកស្រុកខុសច្បាប់ អាចប្រឈមនឹងការផាកពិន័យរហូតដល់ ១០ ម៉ឺនបាត ឬប្រមាណ ៣,២២១ ដុល្លារអាមេរិក សម្រាប់ពលករម្នាក់៕

អត្ថបទដែលជាប់ទាក់ទង