សមត្ថកិច្ចបង្រ្កាបករណី ដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែនជិត១គីឡូក្រាម លាក់ក្នុងកញ្ចប់បញ្ញើ ពីកម្ពុជា ទៅអូស្រ្តាលី
ភ្នំពេញ៖ មន្ទីប្រឆាំងគ្រឿងញៀននៅថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០ បានចេញរបាយការណ៍ឲ្យដឹងថាសមត្ថកិច្ចបង្រ្កាបករណី ដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែនជិត១គីឡូក្រាម លាក់ក្នុងកញ្ចប់បញ្ញើ ពីកម្ពុជា ទៅអូស្រ្តាលី។ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០វេលាម៉ោង៩និង៤៥នាទី កម្លាំងជំនាញ (ក១០)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយក្រុមហ៊ុនFedex Express និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានដំណើការត្រួតពិនិត្យកញ្ចប់បញ្ញើរមិនប្រក្រតីលាក់បង្កប់ក្នុងសៀវភៅអាន។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ៣នាក់: ១-ឈ្មោះ CONTH ABDUL ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ សេរ៉ាឡេអូន។ ២-ឈ្មោះ OGAN DIMMA LGWE LINUS ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា។
៣-ឈ្មោះ ហាន លីស ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបាន ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន
(ICE)ទម្ងន់សុទ្ធ៩៩៣,៤២ក្រាម៕