ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ជួញដូរថ្នាំញៀនជិត ១ គីឡូក្រាមនៅភូមិសាស្ត្រ រាជធានីភ្នំពេញ
ភ្នំពេញ៖មន្ទីរប្រឆាំងគ្រឿងញៀនបាន ចេញរបាយការណ៍ស្ដីពីកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ខុសច្បាប់ នៅភូមិសាស្ត្រ រាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ជាមួយនឹងថ្នាំញៀនជិត ១ គីឡូក្រាម។
មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថានៅវេលាម៉ោង២០ និង ៤០នាទី ថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០២០ នៅចំណុច ផ្លូវ បេតុង ភូមិកន្ទោកជើង សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ។
ជាលទ្ធផលចាប់ខ្លួន ជនសង្ស័យ២នាក់ ១-ឈ្មោះ ឈន មករា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ ៨៦E ផ្លូវ បេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ២-ឈ្មោះ តែម ជីមី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន
(ICE)ចំនួន១០កញ្ចប់ ទម្ងន់សុទ្ធ៩៩៩.៩៥ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ទូរស័ព្ទ៤គ្រឿង និងសម្ភារប្រើប្រាស់វេចខ្ចប់មួយចំនួន៕