ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ចុះពិនិត្យនិងបញ្ជាផ្ទាល់ទាំងយប់ នៅតាមបណ្តាខណ្ឌនានា ដើម្បីជម្រុញអោយការ កើប និងដឹកជញ្ជូនសំរាមបានល្អប្រសើរ

73

ភ្នំពេញ៖ បើទោះបីជាកម្មករ ក្រុមហ៊ុនស៊ិនទ្រីធ្វើកូដកម្ម មិនព្រមប្រមូលសំរាមក្តី ប៉ុន្តែ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង មិនបណ្តែតបណ្តោយអោយសំរាមជាឧបសគ្គឡើយដោយលោក បានរិះរកគ្រប់វិធីធ្វេីអោយប្រសេីរឡេីង ពោលគឺបានបញ្ចេញកម្លាំងគ្រប់ខណ្ឌ ប្រមូលកើបសំរាមបាន២ពាន់តោនក្នុងមួយថ្ងៃ ខណៈសំរាមដែលប្រជាពលរដ្ឋរាជធានីភ្នំពេញបង្កេីតសំរាមជិត ៣តោន ក្នុងមួយថ្ងៃ

   ជាក់ស្តែង កាលពីរាត្រីថ្ងៃទី០៩ខែតុលានេះ លោក ឃួង ស្រេង បានចុះពិនិត្យនិងបញ្ជាផ្ទាល់ ទៅតាមបណ្តាខណ្ឌចំនួន២នោះ គឺខណ្ឌបឹងកេងកងនិងខណ្ឌទួលគោក ដើម្បីជម្រុញអោយការងារកើប ដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញបានដំណើរការល្អប្រសើរ ខណៈដែរ ក្រុមការងារ មន្ត្រីសង្កាត់ ក៏ដូចជា កម្លាំងសណ្ដាប់ធ្នាប់សង្កាត់ ខណ្ឌរួមគ្នា ក្នុងការប្រមូលនិងដឹកជញ្ជូនសំរាមនេះ មិនថាយប់ឬថ្ងៃ។

  អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងហើយថា កិច្ចការងារប្រមូលសំរាមជាកិច្ចការងារដែលយើង កំពុងប្រតិបត្តិការរាល់ថ្ងៃមិនថា យប់ឬថ្ងៃឡើយ ដើម្បីធ្វើយ៉ាងណា គ្រប់គ្រង ទៅលើការដឹកជញ្ជូនការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញឲ្យបានល្អ ក្នុងនោះដែរលោកឃួង ស្រេងក៏បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា វេចខ្ចប់ ទុកដាក់សំរាមឱ្យបានល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរខណ្ឌ សង្កាត់ក៏រួចជា អាជ្ញាធររាជធានីភ្នំពេញ ប្រមូលសំរាមទៅកាន់ទីលាន និងបញ្ជូនសំរាមទៅរក្សាទុកនៅកន្លែងស្តុកសំរាមបណ្តោះអាសន្នអោយបានទាន់ពេល ដើម្បីអោយរាជធានីភ្នំពេញ មានបរិស្ថាននិងអនាម័យល្អ ខណៈដែរ កម្មករស៊ិនទ្រីធ្វើកូដកម្មមិនប្រមូលសំរាមនោះ

  លោកឃួង ស្រេង ក៏បានបញ្ជាក់កាលពីរសៀលថ្ងៃ០៩ តុលានេះហើយថា ក្នុងដំណាក់កាលនៃការធ្វើកូដកម្មមិនប្រមូលសំរាមពីសំណាក់កម្មករក្រុមហ៊ុនស៊ីនទ្រីនោះ អាជ្ញាធររាជធានី និងខណ្ឌទាំង១៤ក្នុងមួយថ្ងៃយើងប្រមូលសំរាមបាន ប្រមាណ២០០០តោន ខណៈដែលនៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃមានសម្រាមចំនួន២៨៦៥តោន មានន័យថា រដ្ឋបាលរាជធានីភ្នំពេញអាចគ្រប់គ្រងការប្រមូលសំរាមបានមួយកម្រិតធំហើយ លោកជឿជាក់ថា មិនយូទេ ការប្រមូលសំរាមនឹងលែងជាបញ្ហា បើទោះបីកម្មករស៊ិនទ្រី ធ្វើកូដកម្មមិនប្រមូលសំរាមក៏ដោយចុះ៕

 

អត្ថបទដែលជាប់ទាក់ទង