ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តេញចេញជនជាតិចិន ចំនួន ០១ នាក់ ពាក់ព័ន្ធនឹងបទល្មើស ខ្វះលទ្ធភាពចិញ្ចឹមខ្លួន

57

 

ភ្នំពេញ៖ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០២០ វេលាម៉ោង ១២និង១០នាទី នៅគោលដៅបែបបទចេញក្រៅប្រទេស ដោយយោងតាមប្រកាសស្តីពីការបណ្តេញជនបរទេស ចេញពីព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងមហាផ្ទៃ និងបានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញចេញជនជាតិចិន ចំនួន ០១ នាក់ តាមជើងយន្តហោះចេញលេខ DR5032 (KOS-KMG) ។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ LIN TAO ភេទប្រុស អាយុ ៣៨ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ខ្វះលទ្ធភាពចិញ្ចឹមខ្លួន ដែលត្រូវស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ទទួលពីពន្ធនាគារខេត្តព្រះសីហនុកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០១ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង