ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាន សំអុនប្រើកណ្ដាប់ដៃផ្ដួលផាន ផាន់ណាត់ទឹកទី៣

85

ភ្នំពេញ៖សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Cardនាយប់ថ្ងៃទីសាន សំអុនក្លិបអារុណរះកីឡាប្រើ
កណ្ដាប់ផ្ដួលអ្នកប្រដាល់ផាន ផាន់ណាត់ក្លិបទ័ពឆ័ត្រយោង៩១១បណ្ដាលឲ្យអាជ្ញាកណ្ដាលបញ្ឈប់មុនស្នូរជួងបញ្ចប់ទឹកទី៣ ។
ការប្រកួតសម្រាប់គូពានរងវាន់បែបនេះមានតែ៣ទឹកប៉ុណ្ណោះ ។ស្ថានភាពនៃការប្រកួត២ទឹកដំបូងគូទាំង២នេះហាក់ដូចជាមិនមាន
នរណាលើនរណានោះទេតែមកដល់ទឹកទី៣សំអុនបញ្ចេញកណ្ដាប់ដៃវាយសន្ធាប់លើផាន់ណាត់ចំនួន៨ដៃធ្វើឲ្យផាន់ណាត់ដួលហើយត្រូវ
អាជ្ញាកណ្ដាលរាប់៨ ។ក្រោយពីរាប់ដល់៨ផាន់ណាត់ងក់ក្បាលថាគេអាចបន្តការប្រកួតបានតែភ្លាមៗនោះសំអុនវាយសន្ធាប់ម្ដងទៀតធ្វើ
ឲ្យផាន់ណាត់ត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងទៀត
ភ្លាមៗនោះសំអុនក៏កាន់តែសន្ធាប់បន្ថែមធ្វើឲ្យផាន់ណាត់វង្វេងម្ដងទៀត ។លើកនេះអាជ្ញាកណ្ដាលមិនរាប់៨ម្ដងទៀតឡើយព្រោះ
នៅក្នុងបទបញ្ជាប្រកួតអាជ្ញាកណ្ដាលមិនរាប់៨៣ដងក្នុងទឹកតែមួយនោះទេ ។
សាន់ សំអុនប្រជែងបានកៅអីសម្រាប់ឡើងទៅប្រកួតបន្តនៅជុំទី២ក្នុងខណៈដែលផាន ផាន់ណាត់ខ្ទាតចេញពីការប្រកួតតែត្រឹម
នេះ ។ពេលនេះមានអ្នកប្រដាល់៧រូបហើយដែលបានកក់កៅអីសម្រាប់ឡើងទៅប្រកួតជុំទី២ហើយក៏មានអ្នកប្រដាល់៧រូបដែរដែលខ្ទាត
ចេញពីការប្រកួត ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ផុន សុខវិបុលក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺដែលប្រគាសឡើង
ប្រកួតសងសឹកជាមួយអ្នកប្រដាល់ប៊ន ពន្លឹកក្លិបនាគរាជគុនខ្មែរនោះបានត្រឹមតែឡើងមកឈឺសាច់ដោយទទួលបរាជ័យម្ដងទៀត ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។សុខវិបុលវ៉ៃបានល្អតែមួយទឹកដំបូងប៉ុណ្ណោះតែចាប់ពីទឹកទី
២ទៅពន្លឹកកៀបសង្កត់យ៉ាងខ្លាំងមកលើវិបុល ។ទោះបីស្ថិតក្នុងស្ថានភាពមិនល្អក៏ដោយក៏វិបុលនៅតែមិនបាក់ទឹកចិត្តដោយគេព្យាយាម
ផ្លាស់ប្ដូរឥរិយាបទប្រកួតជាញឹកញាប់តែទោះជាយ៉ាងនេះក៏គេមិនអាចបំបែកការវាយលុករបស់ពន្លឹកបានដែរ ។
ចាប់ពីទឹកទី៣ទៅជង្គង់របស់ពន្លឹកបានធ្វើឲ្យសុខវិបុលកាន់តែជួបការលំបាកបន្ថែមទៀត ។ទោះបីយ៉ាងនេះក៏ដោយក៏ផុន សុខ
វិបុលតស៊ូរហូតចប់ទឹកទី៥ ។ផុន សុខវិបុលចាញ់ប៊ន ពន្លឹកដោយពិន្ទុម្ដងទៀត ។
ខ្លាចាស់សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មីតុប ផេងក្លិបកុលបុត្រគុនខ្មែរដោយពិន្ទុទាំងប្រ
ឮផិតប្រផើយបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ស្ថានភាពប្រកួតរវាងអ្នកទាំង២ពិតជាអស្ចារ្យមែន ។តុប ផេង
ស្រករក្រោយមែនតែគេបានធ្វើឲ្យកុសលឈឺសាច់មិនស្ទើរនោះទេ ។ការវ៉ៃចេញរបស់កុសលមានប្រសិទ្ធភាពច្រើនជាងចំពោះតុប ផេងទោះ
បីគេវ៉ៃចេញច្រើនក៏ពិតមែនតែមិនសូវចំគោលដៅនោះទេ ។
ខុសពីកុសលអាវុធដែលគេបញ្ចេញទាំងដៃ ទាំងជើង ទាំងជង្គង់ភាគច្រើនចំគោលដៅបានល្អជាងមិនតែប៉ុណ្ណោះគេក៏ការពារ
បានល្អទៀតផង ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញតែម្ដងដោយសេន កុសលជាអ្នកឈ្នះពិន្ទុតុប ផេង ។
ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទប្រកួតឈ្នះអ្នកប្រដាល់សាន ឡាក់ហាយក្លិបយុវវាលស្បូវខ័ណ្ឌច្បារអំពៅដោយ
ពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង